ក្រុមការងារ​សមាគម​អតីត​សិស្ស​-​និស្សិត​នៅ​កម្ពុជា ស្រុក​ត្រាំកក់ ដឹកនាំ​ដោយ​លោក អ៊ុត សំ​និត និង​សហការី បាន​ផ្តល់​អំណោយ និង​សួរសុខទុក្ខ​ដល់​គ្រួសារ​ដែល​ខ្វះខាត និង​កំពុង​ជួប​ការលំបាក​ខ្លាំង​ចំនួន​១០​គ្រួសារ រស់នៅ​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​

(​ខេត្តតាកែវ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ ក្រុមការងារ​សមាគម​អតីត​សិស្ស​-​និស្សិត​នៅ​កម្ពុជា ស្រុក​ត្រាំកក់ ដឹកនាំ​ដោយ​លោក អ៊ុត សំ​និត និង​សហការី បាន​ផ្តល់​អំណោយ និង​សួរសុខទុក្ខ​ដល់​គ្រួសារ​ដែល​ខ្វះខាត និង​កំពុង​ជួប​ការលំបាក​ខ្លាំង​ចំនួន​១០​គ្រួសារ រស់នៅ​ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ អំណោយ​ទាំងនោះ​មាន អង្ករ 25kg មី ១​កេស ទឹកត្រី ១​យួរ ទឹក​សា​អ៊ីវ ១​យួរ ប៊ីចេង ១​ថង់ ស្ករស ១​ថង់ អំបិល ១​កញ្ចប់ ម៉ាស់ ១​ប្រអប់ និង​ថវិការ​មួយចំនួន ៕

Leave a Reply

Your email address will not be published.