ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ឡើង​ចំនួន ៣​ចំណុច​សំខាន់ៗ ពេល​អ្នកកាសែត​លើក​អំពី​របាយការណ៍រ​បស់ អង្គការ​សមាគម​សារព័ត៌មាន​ក្នុងស្រុក​មួយ បាន​រិះគន់​ថា ក្រសួង​ព័ត៌មាន បង្កើត​គណៈកម្មការ​រឹតត្បិត​សេរីភាព !

(​ភ្នំពេញ​)៖ កាលពី​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ហ៊ុយ វណ្ណ​: ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​លើកឡើង​ថា​៖ មាន​អ្នកកាសែត បាន​សួរ​ខ្ញុំ​អំពី​របាយការណ៍​របស់ អង្គការ​សមាគម​សារព័ត៌ មាន ក្នុងស្រុក​មួយ បាន​រិះគន់​ថា ក្រសួង​ព័ត៌មាន បង្កើត​គណៈកម្មការ​រឹតត្បិត​សេរីភាព​។ ខ្ញុំ​សួរ​អ្នកកាសែត​ត្រឡប់​វិញ​ចំនួន ០៣ ចំណុច​ដូចខាងក្រោម​៖

១/ តើ​អង្គការ​សមាគម​នោះ កំពុង​រស់នៅ​លើ​ដី និង​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​គេ​នៅ​លើ​មេឃ​?

២/ ក្នុងនាម​ជា​ប្រជាជាតិ​ខ្មែរ តើ​រវាង​ក្រសួង​ព័ត៌មាន ដែល​បង្កើតឡើង​ដោយ​រដ្ឋធម្មនុញ្ញ ដោយ​ព្រះមហាក្សត្រ ដោយ​ច្បាប់ និង​ទស្សនៈ​អង្គការ​សមាគម​មួយ​ដែល​ទទួល​លុយ​ពី​បរទេស ដើម្បី​បម្រើ​របៀបវារៈ​របស់​ប​រទេស តើ​អ្នក​ឱ្យ​តម្លៃ​មួយណា​?

៣/ ចូរ​ស្វែង​យល់​បន្ថែម​៖ តើ​អង្គការ​នោះ ទទួលបាន​ច្បាប់​អនុញ្ញាត​ដោយ​ក្រសួង​ព័ត៌មាន ឬ​ដោយ​ជនបរទេស​? បើ ក្រសួង​ព័ត៌មាន ជា​អាណាព្យាបាល ជា​អ្នកចេញ​ច្បាប់​ឱ្យ​សមាគម​នោះ​ដំណើការ ហើយ​បែរជា​គេ​មើល​អវិជ្ជមាន​ពី​ក្រសួង​វិញ អ្នក​មើលងាយ​អាណាព្យាបាល​ខ្លួនឯង តើ​ពាក្យ​ខ្មែរ​គេ​ហៅថា​ជា​អ្វី​?

Leave a Reply

Your email address will not be published.