សម្ដេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៩ នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) ដេ​ី​ម្បី​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​អំឡុង​ឆ្នាំ​២០២០ និង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ​

(​ទីស្តីការ​ក្រសួង​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៩ នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម​ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom ពី​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប និង​ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។​

​កិច្ចប្រជុំ​លើក​ទី​១៩​នេះ មាន​គោលបំណង​ពិនិត្យ​ឡើងវិញ​នូវ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា​នៃ​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្នុង​អំឡុង​ឆ្នាំ​២០២០ និង​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១​នេះ ជាពិសេស​ការពិនិត្យ​លើ​សេចក្ដីព្រាង​ឯកសារ​កម្មវិធី​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី​២៕ ប្រភពពី​(​ផេក​សម្តេច​ក្រឡាហោម ស ខេង​)

Leave a Reply

Your email address will not be published.