ឯកឧត្តម ហ៊ុយ វណ្ណ​: «​ការ​ពិត​នៃ​ទំនាស់​របស់ ពិភពលោក សព្វថ្ងៃ​» មាន​ចំណុច​សំខាន់ ៗ មួយចំនួន​ដែល​យើង​ត្រូវ​ស្វែងយល់​

KRONG TEP NEWS ចេញផ្សាយ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២១
(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ ២០២១ ឯកឧត្តម ហ៊ុយ វណ្ណ​: រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ថ្លែងថា​៖ «​ការ​ពិត​នៃ​ទំនាស់​របស់ ពិភពលោក សព្វថ្ងៃ​» មាន​ចំណុច​សំខាន់ ៗ មួយចំនួន​ដែល​យេ​ី​ង​ត្រូវ​ស្វែង​យល់​ដូច​ខាងក្រោម​៖

១/ លោកខាងលិច ក្រោម​គំនិត​ចក្រព័ត្រ​និង​មូលធននិយម បាន​បំផ្លាញ​ប្រទេស​នៅ​មជ្ឈិម​បូព៌ា ដោយ​សម្លាប់​មេដឹកនាំ​ប្រទេស បន្សល់​នូវ បាតុកម្ម កុបកម្ម ឃាតកម្ម ចំណាកស្រុក ជន​ស៊ីវិល​បាត់បង់​ទីជម្រក សង្គ្រាមស៊ីវិល​។​
២/ លោកខាងលិច ក្រោម​គំនិត​អនុត្តរ​ភាព បាន​បន្តុះបង្អាប់ ជ្រៀតជ្រែក បង្កាច់បង្ខូច​ប្រទេស​លោក​ខាងកើត និង​ប្រទេស​លោក​ខាងត្បូង តាមរយៈ​ការបណ្តុះ និង​ផ្គត់ផ្គង់​ដល់ ពួកសេរីនិយម ដែល​ជ្រក​ក្រោយ​ផ្លាក​សង្គម​ស៊ីវិល ធ្វើ​សកម្មភាព អាណាធិបតេយ្យ​៖
– ពួក​គេ​ទាមទារ​ចង់​បាន​សុខ​សុវត្ថិភាព តែ​គេ​មិន​ចង់បាន រដ្ឋាភិបាល ដែល​រឹងមាំ​ទេ​។
– ពួកគេ​ចំកោង​និយាយ​អំពី សេរីភាព តែ​គេ​មិន​គោរព​ច្បាប់​ទេ​។
– ពួកគេ​ចំកោង​និយាយ​អំពី ប្រជាធិបតេយ្យ ប៉ុន្តែ​គេ​មិន​ដែល​ស្តាប់​សំឡេង​ភាគច្រើន​ទេ​។
– ពួកគេ​ចំកោង​និយាយ​អំពី សិទ្ធិមនុស្ស តែ​គេ​មិន​គោរព​គុណ​តម្លៃ​មនុស្ស​ទេ​។
​គេ​ត្រូវ​ចងចាំ​ថា ពួកសេរីនិយម គឺ​ហ្វាស​ស៊ីស​។ អំពើ​ប្រល័យពូជសាសន៍ ដែល​ធ្លាប់​កើតមាន​នៅ អឺរ៉ុប នៅ​អាហ្វ្រីក និង​ទីកន្លែង​ដទៃទៀត គឺ​កើត​ពី ហ្វាស​ស៊ីស​និយម នេះឯង​។​
៣/ ទោះយ៉ាងណា លោកខាងលិច ក៏​មាន​ភាព​ប្រឈម​ដែរ​៖
– ទំនាស់​អារ្យធម៌ គឺជា​ឫសគល់​ដែល​នាំឱ្យ​កើត​មាន​ភេ​វរ​កម្ម ហើយ​មុខសញ្ញា​ធំជាងគេ គឺ​បន្ត​ប្រឆាំង​លោក​ខាងលិច​។
– លោកខាងលិច បាន​បង្រៀន​ពិភពលោក​អំពី «​ច្បាប់​អ្នកខ្លាំង​» និង​ការធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ដោយ​មិន​គោរព​ច្បាប់​អន្តរជាតិ នោះ​គឺ ត្រី​ធំ ស៊ី ត្រី​តូច​។ មេរៀន​នេះ អាច​នឹង​វិលត្រឡប់​ទៅវិញ​។​
– តុល្យភាព​សេដ្ឋកិច្ច យោធា សព្វាវុធ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​អាវ​កាស កំពុង​ក្លាយ​ជា​ការគំរាមកំហែង​ថ្មី ចំពោះ​លោក​ខាងលិច បង្កើត​ការព្រួយបារម្ភ​ពី​ការបាត់បង់​ឋានៈ​របស់​ខ្លួន​។ គំនិត​ឯកតោ​និយម នឹង​មិន​អាច​ទប់​ជាប់​នូវ​ដំណើរ​ពហុ​ប៉ូល ឬ​ប្រព័ន្ធ​ពហុ​និយម បានឡើយ​៕

Leave a Reply

Your email address will not be published.