​មជ្ឈមណ្ឌល ជាតិ បើ​ក​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ដល់​អ្នកញៀន​គ្រឿងញៀន​ជា​លើក​ទី​១​

(​ខេត្ត ព្រះសីហនុ )៖ កាលពី​ថ្ងៃ​ទី ២២ ខែតុលា ឆ្នាំ ២០២១ សាលា​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ដល់​អ្នកញៀន​គ្រឿងញៀន​ជា​លើក​ទី​១ ត្រូវ​បានបើក​ឱ្យ​ដំណើរ​ការ​ក្រោម​អធិបតីភាព​ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ តំណាង​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដែល​មាន​ការ​អញ្ចើញ​ចូលរួមជាគណ​:​អធិបតី​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោក អ៊ី ធា​រិន តំណាង​អភិបាល និង​ជា​ប្រធាន​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ ។

​លោក វ៉ិ​ត វ៉ាល់​ដា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​បាន​មានប្រសាសន៍​ស្វាគមន៍ ដោយ​បាន​បង្ហាញ​ពី​សកម្មភាព​នានា​របស់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ដោយ​ស្ម័គ្រចិត្ត​និង​ផ្អែក​លើ​សហគមន៍ បាន​ផ្តល់​សេវា​ព្យាបាល​ដោយ​វេជ្ជសាស្ត្រ និង​ការស្តារ​នីតិសម្បទា រួមមាន ការពិគ្រោះ​យោបល់ ការអប់រំ បណ្តុះបណ្តាល​បំនិន​ជីវិត និង​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដល់​ជនរងគ្រោះ​ប្រើប្រាស់​គ្រឿងញៀន ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ បាត់បង់​សតិ ខ្វះ​ឆន្ទៈ និង​ត្រូវការ​ការព្យាបាល និង​ស្តារនីតិសម្បទា​រយៈពេល​យូរ ។

​លោក ភេ​ង នី នាយក​វិទ្យាស្ថាន បាន​មានប្រសាសន៍ថា ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាត​អោយ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះសីហនុ ធ្វើ​កិច្ច​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត និង​ផ្អែក​លើ​សហគម​ន៏ ផ្តល់​ជំនាញ​បច្ចេកទេស​រយៈពេល​ខ្លី​លេ​ី​ផ្នែក​កសិកម្ម និង​សេវាកម្ម ក្រោម​គម្រោង​កម្មវិធី​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០២១ ជូន​ដល់​បងប្អូនៗ​ជា​ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន​។

​ថ្លែង​ក្នុង​នាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នា​ឱកាស​នោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស វី​រិទ្ធ បាន​ថ្លែងអំណរគុណ​និង​កោត​ស​សេីរ​ដល់​ក្រសួង ស្ថាប័ន អង្គភាព ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ពិសេស ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រសួង​សុខាភិបាល ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ ដែល​ខិតខំ​ប្រឹងប្រែង​ក្នុង​គាំទ្រ ជ្រោមជ្រែង ដាក់​ឱ្យ​ដំណើរ​ការជាបឋម​នូវ​មជ្ឈម​ណ្ឌ​ល​ជាតិ​ព្យាបាល​ស្តារនីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត និង​ផ្អែក​សហគមន៍​ដល់​អ្នកញៀន​គ្រឿងញៀន នៅ​ខេត្ត​ព្រះសីហនុ ។

​ថ្លែង​ក្នុង​នាម ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី ក្នុងឱកាស​នោះ ដែរ ឯកឧត្ដម ធូ ស៊ុន រដ្ឋលេខាធិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​ដោយ​សាទរ ដល់​គំនិត​ផ្តួចផ្តេីម​ក្នុង​ការរៀបចំ​វគ្គប​ណ្តុះ​បណ្តាលេ​ជា​លេីក​ទី​១ ថ្វី​ត្បិត​មជ្ឈមណ្ឌល​ជាតិ​យេ​ី​ង​មិនទាន់​សម្ពោធ​ដាក់​ឱ្យ​ដំណេីរ​ការជា​ផ្លូវការ ដោយ​កត្តា​រីក​រាលដាល​នូវ​ជំងឺ​កូវី​ដ​-១៩ ប៉ុន្តែ យេ​ី​ង​បាន​ដំណេីរ​ការេ​ជា​បណ្តោះអាសន្ន​ជួយ​សម្រាល​ភាព​ចង្អៀត​ណែន​ដោយ​អ្នកញៀន​គ្រឿងញៀន​ធ្ងន់ធ្ងរ​ហេ​ី​យបាន​បញ្ចប់​ការព្យាបាល​បន្សាប​បឋម​នៅតាម​មណ្ឌល​បណ្តោះអាសន្ន​រាជធានី​-​ខេត្ត​នានា​រយ​:​ពេល​៦​ខែ​រួច រាល់ ដេ​ី​ម្បី​បន្ត​ការព្យាបាល​ស្តារនីតិសម្បទា​និង​បណ្តុះបណ្តាល​ចំណេះ​ជំនាញ​គ្រប់​ជ្រុងជ្រោយ​ស្រប​តា ម​ទីផ្សារ​ការងារ​អាច​ចិញ្ចឹម​ជិវិត​បង្ការ​ការ​លាប់​ឡេីង​វិញ​ពេល​ពួកគេ​ត្រូវ​សមាហរណកម្ម​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​និង​សហគមន៍​វិញ ។

​ជាមួយគ្នានេះ ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការ បាន​ណែនាំ​ឱ្យ​ក្មួយៗ​ដែល​ជា​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​ស្តារនីតិសម្បទា​ផ្តាច់​សារធាតុ​ញៀន​និង​ជា​សិក្ខាកាម​ទាំងអស់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ស្តាប់​ដំបូន្មាន​លោកគ្រូ ដេ​ី​ម្បី​បានចេះ​ស្ទាត់​នូវ​រាល់​ចំណេះ​ជំនាញ​សម្រាប់​ជា​ធនធាន​ចិញ្ចឹម​ជិវិត ក្លាយ​ជា​កូន​ល្អ ប្រជា​ពលរដ្ឋ​ល្អ ជា​មនុស្ស​មាន​ប្រយោជន៍​ជួយ​ដល់​ក្រុមគ្រួសារ​និង​សហគមន៍​។​

Leave a Reply

Your email address will not be published.