ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅ​វិបុត្ត ប្រធាន​លេខាធិការដ្ឋាន​កិច្ចការ​ទីប្រឹក្សា និង​ជំនួយការ បាន​បន្ត​ដឹកនាំ​ប្រតិភូ និង​មន្ត្រី​ក្នុង​អង្គភាព នាំយក​នូវ​សា​រំលែក​ទុក្ខ បច្ច័យ​គោលនយោបាយ របស់ សម្តេច​ក្រឡាហោម ស ខេង ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​សព ឯកឧត្តម សរ វ៉ាន់ថុន ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​ទី​២៧ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅ​វិបុត្ត ប្រធាន​លេខាធិការដ្ឋាន​កិច្ចការ​ទីប្រឹក្សា និង​ជំនួយការ បាន​បន្ត​ដឹកនាំ​ប្រយិភូ និង​មន្ត្រី​ក្នុង​អង្គភាព ដេ​ី​ម្បី​អញ្ជេី​ញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ឯកឧត្តម សរ វ៉ាន់ថុន ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ ឋាន​:​ស្មើ​អគ្គនាយក ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ ក្នុង​ជម្មាយុ ៦៤​ឆ្នាំ ដោយ​រោគាពាធ​។ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម ប្រធាន​លេខាធិការដ្ឋាន ក៏​បាន​នាំយក​នូវ​សា​រំលែក​ទុក្ខ បច្ច័យ​គោលនយោបាយ​សម្តេច​ក្រឡា​ហោ​ម ចំនួន ២,០០០,០០០​រៀល និង​បច្ច័យ​របស់​ឯកឧត្តម លោកជំទាវ ទីប្រឹក្សា​(​ក្រសួងមហាផ្ទៃ​-​សម្តេច​ក្រឡាហោម​) ចំនួន ១,៥៣០,០០០​រៀល សរុប ៣,៥៣០,០០០​រៀល ជូន​ក្រុមគ្រួសារ​សព​ផងដែរ​៕

Leave a Reply

Your email address will not be published.