​ក្រុមប្រឹក្សាបច្ចេកទេស​ប្រយុទ្ធ​នឹង​ជំងឺអេដ​ស៍បើ​កកិច្ចប្រជុំ​លើក​ទី​១០ ឆ្នាំ​២០២១​

រាជធានី​ភ្នំពេញ : ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ ក្រុមប្រឹក្សាបច្ចេកទេស​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បានបើ​កកិច្ចប្រជុំ​របស់​ខ្លួន​លើ​ក​ទី​១០ ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ដឹកនាំ ឯកឧត្តម ឈិន ឃិន​ដា​រ៉េត អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​តំណាង​ក្រសួង ស្ថាប័ន អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រាជធានី​-​ខេត្ត និង​អង្គការ​ដៃគូ ពាក់ព័ន្ធ​។

​ឯកឧត្តម ឈិន ឃិន​ដា​រ៉េត អគ្គលេខាធិការ បាន​ប្រាប់​ឱ្យដឹងថា ក្រោយ​កិច្ចប្រជុំ​ថា កិច្ចប្រជុំ ក្រុមប្រឹក្សា បច្ចេកទេស លើក​ទី ១០ នេះ ពិភាក្សា​ទៅ​លើ​របៀប​វា​រ​:​ចំនួន​៣ :
១. ដំណើរការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​របស់​ក្រសួង​ផែនការ បង្ហាញ​ដោយ ឯកឧត្តម កែវ អូ​លី ប្រធាន​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​របស់​ក្រសួង​ផែនការ​។
២. ផលប៉ះពាល់​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​សហគមន៍ បង្ហាញ​ដោយ លោក ញឹម ដាឡែន ទីប្រឹក្សា​ជាន់ខ្ពស់​ព័ត៌មាន​យុទ្ធសាស្ត្រ គម្រោង Epic អង្គការ​FHI360
៣. បញ្ហា​ផ្សេងៗ​។

​ឯកឧត្តម ឈិន ឃិន​ដា​រ៉េត បាន​មានប្រសាសន៍​បន្ថែម​ថា សមាជិក សមាជិកា​នៃ​ក្រុមប្រឹក្សាបច្ចេកទេស​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ទាំងអស់​បាន​ធ្វេី​ការពិភាក្សាយ៉ាង​ផុលផុ​ស ដោយ​ផ្តោត​សំខាន់​ទៅលេី​គោលការណ៍​សុខ​មាល​ភាព​ប្រជាពលរដ្ឋ ជា​ក្រុម​ប្រឈម​មុខ​ខ្ពស់ ឱ្យ​ពួកគាត់​មាន​សុខភាព​ល្អ គ្មាន​ការឆ្លង​ជំងឺអេដស៍ ជំងឺឆ្លង​ផ្សេងៗ ពិសេស​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​បណ្តាលមកពី​ការប្រេីប្រាស់​គ្រឿងញៀន​។

​ឯកឧត្តម ឈិន ឃិន​ដា​រ៉េត បាន​ថ្លែងអំណរគុណ​ដល់​គ្រប់​សមាសភាព​នៃ​ក្រុម​ការងារ​បច្ចេកទេស​ទាំង​អស់​ដែល​បាន​ខិតខំ​បំពេញ​ការងារ​របស់​ខ្លួន​បាន​ល្អប្រសើរ ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការរីក​រាល​ជំងឺ​កូវី​ដ​-១៩​។​

Leave a Reply

Your email address will not be published.