សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍​ប្រាប់​ទៅ​មន្ត្រី​រដ្ឋ​ទាំងអស់ ត្រូវ​ចេះ​សន្សំសំចៃ​ទឹក​និង​ភ្លើង​

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃនេះ  សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ទីស្តីការ​នៃ​អគារ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់  សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា  ឱ្យ​មន្ត្រី​រដ្ឋ ចេះ​សន្សំសំចៃ​ភ្លើង និង ទឹក ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ថា​«​សន្សំសំចៃ​ភ្លើង​និង​ទឹក ព្រោះ​អាគារ​នេះ​ធំ​ណាស់​លោក​អើយ សូម​ប្រយ័ត្នប្រយែង អាគារ​នេះ អាច​ត្រូវការ ២ មេហ្គា​វ៉ាត់ ទៅ ៣​មេហ្គា​វ៉ាត់ បើ​ចេញពី​ធ្វើការ​ហើយ នៅ​តែ​បើក​ម៉ា​ស៊ី​ត្រជាក់​នោះ​ហើយ​កាន់តែ​លំបាក​»៕

Leave a Reply

Your email address will not be published.