គណ​:​កម្មា​ធិ​ការប្រយុទ្ធ​នឹង​អេដស៍​-​គ្រឿងញៀន ធ្វើ​សិក្ខាសាលា​ដើម្បី​ពង្រឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​-​អេដស៍​នៅ​កន្លែង​ធ្វើ​ការងារ នៅ​ខេត្ត​ភាគ​និរតី​ទាំង​៥

(​ខេត្ត​កំពត ): នៅ​ថ្ងៃ ទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២១ អនុវត្តន៍​តាម​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​-​អេដស៍​គណ​:​កម្មា​ធិ​ការប្រយុទ្ធ​នឹង​អេដស៍​-​គ្រឿងញៀន នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​បាន​ធ្វើ​សិក្ខាសាលា​ស្តីពី​ការតាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត ប្រកាស​
​លេខ ០៨៦, ប្រកាស​លេខ​១៩៤ ,​និង​សេចក្តីជូនដំណឹង​លេខ​០០៨ របស់​រោងចក្រ​-​សហគ្រាស និង​គ្រឺះស្ថាន ក្រុមហ៊ុន​ផ្នែក​សេវា​កម្សាន្ត ដើម្បី​ពង្រឹង​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​-​អេដស៍​នៅ​កន្លែងធ្វើការ ដោយ​មាន​ការចូលរួម​ដោយផ្ទាល់​និង​តាម​ប្រព័ន្ធ​ពី​ចំងាយ ពី​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ការងារ​នៅ​ខេត្ត​កំពត កែប កោះកុង ព្រះ សីហនុ និង​ខេត្ត​តាកែវ ។

​លោកជំទាវ ម៉ៅ ធីតា អនុរដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បាន​ប្រាប់​ពី​គោលបំណង​សិក្ខាសាលា​ថា ដើម្បី​ពង្រឹង​ការចូលរួម​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ការបញ្ចប់​អេដស៍​នៅ​ឆ្នាំ​២០២៥ បំប៉ន​ចំណេះដឹង​ឆ្លើយតប​ថ្មី​នៅ​តាម​រោងចក្រ​សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន​ផ្នែក​សេវា​កម្សាន្ត ចែករំលែក​ព័ត៌មាន​ឆ្លេី​យត​ប​ជំងឺអេដស៍ និង​គ្រឿងញៀន និង​ពង្រឹង​ការចូលរួម​របស់​មន្ទី​រ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន ក្រុមហ៊ុន​ផ្នែក​សេវា​កម្សាន្ត ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​បញ្ហា​សុខភាព និង​សុវត្ថិភាព​ការងារ​ដល់​កម្មករ​និយោជិត​។​

​ថ្លែង​ក្នុង​នាម ឯកឧត្តម នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ ក្នុង​សិក្ខាសាលា​នោះ ឧត្តមសេនីយ៍ ទោ លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​មានប្រសាសន៍​ដោយ​ថ្លែង​អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ពិសេស​គណ​:​កម្មា​ធិ​ការប្រយុទ្ធ​នឹង​អេដស៍​-​គ្រឿងញៀន​ដែល​បាន​យកចិត្តទុកដាក់​ដល់​សុខភាព​និយោជក និយោជិត ឱ្យ​ចាកចេញ​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​-​អេដស៍ នាំ​សុវត្ថិភាព​ទាំង​កន្លែង​ធ្វើការ និង​សហគមន៍ និង​បាន​ជម្រាប​ជូន​ពី​ចំណេះដឹង​ឆ្លេី​យត​ប​បញ្ហា​គ្រឿងញៀន និង​សភាពការណ៍​គ្រឿងញៀន​ដែល​បន្ត​ស្មុគស្មាញ​ក្នុងដំណាក់កាល​កម្ពុជា​រួម​ជាមួយ​ប្រទេស​លើ​លោក​បាននិងកំពុង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូវី​ដ​-១៩​។

​ថ្លែង​ក្នុង​នាម ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ហ៊ុយ ហាន​សុង រដ្ឋលេខាធិការ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: បាន​មានប្រសាសន៍​ដោយ​កោត​ស​សេីរ​ដល់គណ​:​កម្មា​ធិ​ការប្រយុទ្ធ​នឹង​ជំងឺ​គ្រឿងញៀន​-​អេដស៍​ថ្នាក់​មន្ទីរ​ខេត្ត​ទាំង​៥ ដែល​បាន​ខិតខំ​អនុវត្ត​ផែនការ​ការងារ​របស់​ខ្លួន​ទទួលបាន​លទ្ធផល​ល្អ និង​បាន​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​បន្ត​យកចិត្តទុកដាក់​អនុវត្តន៍​ការងារ​តាម​ផែនការ ព្រោះថា បញ្ហា​គ្រឿងញៀន​-​អេដស៍ ហើយ​ប៉ះពាល់​ដល់​កម្លាំង​ពលកម្ម ជំរុញ​សេដ្ឋកិច្ច គ្រួសារ សេដ្ឋកិច្ចជាតិ​។

​ជាមួយគ្នានេះ ឯកឧត្តម ហ៊ុយ ហាន​សុង បាន​ថ្លែង​បន្ត​ដោយ​សង្កត់​ធ្ងន់​ណា បញ្ហា​គ្រឿងញៀន -​អេដស៍​ជា​បញ្ហា​រួម​របស់​យើងទាំងអស់គ្នា ដែល​តំរូវ​ឱ្យ​យើងទាំងអស់គ្នា​ត្រូវតែ​បន្ត​បង្កា រ​ដោះស្រាយ ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុ​វត្តិភាព និង​អនុវត្តន៍​ទិស​ស្លោក​បី​កុំ មួយ​រាយការណ៍ ដើម្បី​អនាគត​យើង កូនចៅ​យើង ៕

 

Leave a Reply

Your email address will not be published.