ឯកឧត្តម ហ៊ុយ វណ្ណ​: ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ថ្លែងថា​៖ អ្នកសារព័ត៌មាន​និង​អ្នកកាសែត ទាំងអស់​ត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់ ឱ្យ​ចុះ​បំពេញ​ការងារ​នៅ​ទី​សាធារណៈ​គ្រប់​ទី​កន្លែង​ដោយ​សេរី លើកលែង​កន្លែង​ឯកជន ឬ​ការហាមឃាត់​ពិសេស ដែល​ត្រូវ​សុំ​កិច្ចសហការ និង​ការអនុញ្ញាត

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី ២២ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ឯកឧត្តម ហ៊ុយ វណ្ណ​: រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​ថ្លែងថា​៖ អ្នកសារព័ត៌មាន និង​អ្នកកាសែត ទាំងអស់​ត្រូវបាន​អនុញ្ញាត​ដោយ​ច្បាប់ ឱ្យ​ចុះ​បំពេញ​ការងារ​នៅ​ទី​សាធារណៈ​គ្រប់​ទី​កន្លែង​ដោយ​សេរី លើកលែង​កន្លែង​ឯកជន ឬ​ការហាមឃាត់​ពិសេស ដែល​ត្រូវ​សុំ​កិច្ចសហការ និង​ការអនុញ្ញាត​។ ការយក​អ្នកកាសែត ជា​ដៃគូ​គឺជា​ជម្រើស​ត្រឹមត្រូវ ហើយ​ការ​យក​កាសែត​ជា​សត្រូវ ជា​ការខុសឆ្គង និង​ខាតបង់​។ ជាថ្មី​ម្តងទៀត អ្នកកាសែត ក៏​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​គ្រប់​ពេលវេលា​នូវ ក្រមសីលធម៌​វិជ្ជាជីវៈ មាន​សុច្ចរិត​ភាព និង​មាន​សុជីវធម៌ នៅក្នុង​ការងារ​របស់​ខ្លួន ពីព្រោះ​យើង​ទាំងអស់គ្នា​ជា​ខ្មែរ ហើយ​វា​ជា​គុណ​តម្លៃ​វិជ្ជាជីវៈ​។ បេសកកម្ម​យើងៗ​គ្រប់គ្នា គឺ​ដើម្បី​រួមគ្នា​ដោះស្រាយ​ការលំបាក​របស់​អ្នក​មាន​លទ្ធភាព​តិចតួច មិនមែន​យល់ច្រឡំ ប្រឈម​គ្នា ហើយ​បង្កើត​បន្ថែម​បញ្ហា​ឱ្យ​សង្គម​នោះ​ទេ​៕

 

Leave a Reply

Your email address will not be published.