សម្តេច​ក្រឡាហោម ស ខេង ៖ បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ស្ថានទូត​អាល្លឺម៉ង់ និង​ស្ថានទូត​អូស្ត្រាលី ទស្សនកិច្ច​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​កៀនស្វាយ​នៃ​ខេត្ត​កណ្តាល​

(​ខេត្ត​កណ្តាល​)៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ព្រមទាំង ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ចូលរួម​អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​កៀនស្វាយ នៃ​ខេត្ត​កណ្តាល​។​

​ក្នុង​កម្មវិធី​ទស្សនកិច្ច​នេះ គណៈប្រតិភូ​បាន​ទទួល​កិច្ច​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់ដឹកនាំ​ស្រុក និង​ដោយ​មាន​ការធ្វើ​បទឧទ្ទេសនាម​ដល់​គណៈប្រតិភូ​ដោយ​លោក គង់ សុវណ្ណ​ឌី ប្រធាន​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ។ គណៈប្រតិភូ​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នៃ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ បន្ទាប់មក​សម្តេច​ក្រឡា​ហោម ស ខេង និង​គណៈប្រតិភូ​បាន​ផ្តល់​កិត្តិយស​ថតរូប​ជា​អនុស្សាវរីយ៍​មុននឹង​បញ្ចប់​កម្មវិធី​ទស្សនៈកិច្ច​នេះ​៕

Leave a Reply

Your email address will not be published.