អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »

អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »

អត្ថប្រយោជន៍នៃផ្កា «ស្បៃរឿង »

– ជួយកាត់បន្ថយ និងព្យាបាលអាការរលាក ហើមក្នុងរាងកាយជាពិសេសក្រពះ ពោះវៀន

– ជួយបំបាត់អាការរាគរូស និងជួយសម្រួលអារម្មណ៍ពីភាពតានតឹង ដោយការទទួលទានទឹកតែផ្កាស្បៃរឿង

– ជួយកាត់ជាតិខ្លាញ់ ជំនួយដល់ការសម្រកទម្ងន់ ថែមទាំងធ្វើឱ្យថ្លើមមានសុខភាពល្អ

– អ្នកដែលមានបាក់តេរី ដង្កូវ ព្រូន អៀន និងប៉ារ៉ាសិតផ្សេងនៅក្នុងក្រពះពោះវៀន អ្នកគ្រាន់តែទទួលទានទឹកតែផ្កាស្បៃរឿងមួយកែវ បញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយ

# វិធីប្រើប្រាស់ « ផ្កាស្បៃរឿង»

១. ទឹកតែធ្វើពី «ផ្កាស្បៃរឿង»

វិធីទី១៖ យកផ្កាស្បៃរឿងស្រស់ៗមកក្រឡុក ឬកិនឱ្យហ្មត់ លាយជាមួយទឹកក្តៅដើម្បីធ្វើជាទឹកតែបំប៉នសុខភាពសម្រាប់ទទួលទាន។ អ្នកក៏អាចបន្ថែមទឹកឃ្មុំបង្កើនរសជាតិផងដែរ។

វិធីទី២៖

– យកផ្កាស្បៃរឿងទៅហាលឱ្យក្រៀម បន្ទាប់មកយកទៅដាំជាមួយនឹងទឹកក្នុងបរិមាណសមល្មម រួចបន្ថែមផ្កាស្បៃរឿងស្រស់បន្ថែមទៀតរហូតដល់ទឹកពុះ។

– ជាចុងក្រោយអ្នកអាចបន្ថែមទឹកឃ្មុំ ដើម្បីបង្កើនរសជាតិបានផងដែរ។

វិធីទី៣៖

– យកផ្កាស្បៃរឿង កន្លះពែងទៅហាលឱ្យក្រៀម រួចយកទៅដាំក្នុងទឹកបរិមាណសមល្មម បន្ថែមផ្កាស្បៃរឿងស្រស់ៗកន្លះពែងទៀត ដាំរហូតទឹកពុះសឹមបិទភ្លើង។

– បន្ទាប់មកច្រោះយកតែទឹកមកទទួលទានដោយលាយជាមួយក្រូចឆ្មារកន្លះពែង និងទឹកឃ្មុំកន្លះពែង

– ជាចុងក្រោយអ្នកអាចទទួលទានទឹកតែនេះបានហើយ។

ទឹកតែនេះសាកសមបំផុតសម្រាប់ស្ត្រីដែលមានការឈឺចុកចាប់ពេលមករដូវ និងអាការហើមជើង ឬរមួលក្រពើជាដើម។

យកផ្កាស្បៃរឿង កន្លះពែងទៅហាលឱ្យក្រៀម

យកផ្កាស្បៃរឿងស្រស់ៗមកក្រឡុក ឬកិនឱ្យហ្មត់ លាយជាមួយទឹកក្តៅដើម្បីធ្វើជាតែបំប៉នសុខភាពសម្រាប់ទទួលទាន

២.ភេសជ្ជៈ ធ្វើពី «ផ្កាស្បៃរឿង»

ការអនុវត្ត៖ យកផ្កាស្បៃរឿង ១ពែង ក្រឡុកលាយជាមួយនឹងទឹកឃ្មុំ១ពែង ការ៉ុត១ពែង និងផ្លែប៉ោម១ពែងជាការស្រេច។

យកផ្កាស្បៃរឿង ១ពែង ក្រឡុកលាយជាមួយនឹងទឹកឃ្មុំ១ពែង ការ៉ុត១ពែង និងផ្លែប៉ោម១ពែងជាការស្រេច

បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈដ៏មានឱជារសនេះបានហើយដើម្បីថែរក្សាសុខភាពរាងកាយ។ ប៉ុន្តែប្រសិនជាអ្នកទទួលទានភេសជ្ជៈមួយកែវនេះរាល់ព្រឹកពេលពោះទទេអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតដូចជា៖

– ជួយដល់ការសម្រកទម្ងន់

– បំបាត់ឬសលើស្បែក

– បំបាត់ស្នាមកន្ទួល រមាស់លើរាងកាយ និងស្បែក

បន្ទាប់មកអ្នកអាចទទួលទានភេសជ្ជៈដ៏មានឱជារសនេះបានហើយដើម្បីថែរក្សាសុខភាពរាងកាយ

៣.ម៉ាស់ធ្វើពី «ផ្កាស្បៃរឿង»

ការអនុវត្ត៖ យកផ្កាស្បៃរឿង ៣ទៅ៤ផ្កាមកចិញ្ច្រាំ ឬបុកឱ្យហ្មត់ បន្ទាប់មកលាយជាមួយប្រេងដូង ៣ស្លាបព្រាបាយ។ រួចយកទៅកម្តៅនៅក្នុងឆ្នាំងឱ្យវាក្តៅ។

យកផ្កាស្បៃរឿង ៣ទៅ៤ផ្កាមកចិញ្ច្រាំ ឬបុកឱ្យហ្មត់ បន្ទាប់មកលាយជាមួយប្រេងដូង ៣ស្លាបព្រាបាយ។ រួចយកទៅកម្តៅនៅក្នុងឆ្នាំងឱ្យវាក្តៅ

ជាចុងក្រោយអ្នកអាចប្រើប្រាស់ម៉ាស់ ឬប្រេងផ្កាស្បៃរឿងនេះមកលាបលើស្បែក ដើម្បីព្យាបាលអាការជំងឺ និងស្បែកផ្ទៃមុខដូចជា៖

– ជំងឺរលាក ឬរមាស់លើច្រមុះ និងស្បែក

– អាការឈឺចុកចាប់ និងរបួសលើស្បែកដោយសារតែការប្រឹងធ្វើការ និងហាត់កីឡា

– ជំងឺសើស្បែក និងរមាស់ផ្សេងៗដូចជាជំងឺត្រអក និងប្រទាលត្រអាកជាដើម

– ព្យាបាលជំងឺសើស្បែក និងមេរោគលើផ្ទៃមុខដូចជា ជំងឺមុនជាដើម៕

Aa

Leave a Reply

Your email address will not be published.