ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែខាងបញ្ចុះកំដៅ និងជំងឺស្ត្រីច្រើនមុខទៀត

ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែខាងបញ្ចុះកំដៅ និងជំងឺស្ត្រីច្រើនមុខទៀត@sophat Kong​ ដើមសាវម៉ៅព្រៃជាឱសថធម្មជាតិដ៏ពូកែដែលយើងមិនបានដឹងជួយធ្វើអោយស្រ្តីមានគភ៌ បញ្ចុះសម្ពាធឈាម ព្យាបាលធ្លាក់សព្យាបាលក្តៅក្នុង គេងលក់ស្រួល ជាបន្លែដ៏មានឱជារស។ +ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។ +ការប្រើប្រាស់ជាឱសថៈ
–តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។ –ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេហកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។ –ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុកចាប់សាច់ដុំ –ជាថ្នាំបញ្ចុះសម្ពាធឈាម និងប្រពន្ធ័ សរសៃប្រសាទកណ្តាល ដែលចុះខ្សោយផងដែរ។ ប្រភពៈមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណឆ្នាំ ២០០៦ –ដើមរបស់វាធ្វើជាឱសថសំរាប់ព្យាបាលជំងឺក្តៅក្នុង និងជំងឺធ្លាក់សវិធីធ្វើកាប់ចិចិព្ច្រាំហាលអោយស្ងួតយកដាំទឹកផឹក យកស្ងួត១ក្តាប់ដៃដាំទឹក១លីត្រហូបសម្រាប់១ថ្ងៃ ហើយវាជួយឲ្យគេងលក់ស្រួលផងដែរ។ –ត្រួយរបស់វាខ្ចីៗគេអាចយកមកធ្វើជាបន្លែ និងអន្លក់យ៉ាងឆ្ងាញ់ផងដែរ ជាពិសេសធ្វើចលនាបេះដូងដើរស្រួល សរសៃឈាមរីកធំ។


SHOW LESS


Leave a Reply

Your email address will not be published.