(ការពិតត្រូវបានលាតត្រដាង)កិច្ចសម្ភាសន៍ផ្ទាល់ជាមួយ លោក វណ្ណាម៉ាប់ អភិបាលរងស្រុក និងជាប្រធានលេខាធិការដ្ឋាននៃគណ:បញ្ជាការឯកភាពស្រុកពេជ្រាដា

ខេត្តមណ្ឌលគីរី ÷ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ៨ និង៣០នាទីព្រឹកតបតាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិទី០៤ ពូទិល ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរីក្នុងគោលបំណងធ្វើការផ្សព្វផ្សាយចំពោះការសង្ស័យលើករណីការកាប់ទន្រ្ទានដីព្រៃសហគមន៍ជនជាតិដើមភាគតិចពូនងធ្វើជាកម្មសិទ្ធិនោះត្រូវបានប្រគល់មកដល់ពួកគាត់ថែរក្សា វិញហើយ។


យោងលើអង្គហេតុ កាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២១ លោក ប៉ប ចើប និងលោក ស្រើក ឆើញ (តំណាងប្រជាពលរដ្ឋភូមិ ពូទិល)បានដាក់ពាក្យបណ្តឹងនៅការិយាល័យនីតិកម្ម បានប្តឹងឈ្មោះ លោក សឿង អ៊ាប ដែលបានចូលទៅកាប់រានដីព្រៃកប់សពរបស់សហគមន៌ភូមិពូទិល(ទី០៤)កន្លងមកប្រជាសហគមន៍បានសហការណ៍ជាមួយបុគ្គលិកក្រុមហ៊ុនខេរីស៊ត ចុះហាមឃាត់កម្មករដែលកាប់រានដីព្រៃនិងធ្វើការបោះបង្គោលរបងខាងលើមកធ្វើកិច្ចសន្យាម្តងជាពីរដងរួចទៅហើយ។
ប៉ុន្តែមកដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១នេះគណ:បញ្ជាការឯកភាពស្រុកដឹកនាំដោយលោក វណ្ណា ម៉ាប់ និងមន្រ្តីជំនាញ លោកយ៉ាន សំណាង លោក អៀម ប៊ុនលី ដើម្បីធ្វើការផ្ទៀងផ្ទាត់នូវទំហំដីតាមលេខក្បាលដី ២៦០។


ឃើញថា លោក សឿង អ៊ាបបានអោយកម្មកររបស់ខ្លួនកាប់រានលើដីព្រៃដំណម(ដីកប់សពពិតប្រាកដមែន)។ លុះមកដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ៩ ព្រឹក ក្រុមការងារថ្នាក់ស្រុកក៏បានទៅធ្វើការវាស់វែងជាក់ស្តែងជាមួយមន្រ្តីជំនាញក្នុងស្រុកដើម្បីទុកជាភស្តុតាងដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លទ្ធផលសម្របសម្រួលរួមមាន÷
១ លោក សឿង អ៊ាប ដែលបានកាប់រានដីព្រៃនោះត្រូវប្រគល់ អោយទៅតំបន់រមណីយដ្ឋានទឹកជ្រោះប៊ូស្រាជាអ្នកថែរក្សានឹងគ្រប់គ្រងអោយបានគង់វង្្សរួមទាំសហការជាមួយនឹងសហគមន៍ និង លោកសឿង អ៊ាបចូលរួមរក្សាការពារផងដែរ។


ប្រសិនបើជា ថ្ងៃក្រោយសហគមន៍មានតម្រូវការកប់សពត្រូវមានការឯកភាពពីមន្រ្តីជំនាញ សហគមន៍ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា និងអជ្ញាធរពាក់ព័ន្ធផេ្សងទៀតអនុញ្ញាត្តិផងដែរ។
ជាចុងក្រោយប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ស្វាយ សំអ៊ាង អភិបាល នៃគណ:អភិបាលខេត្តមណ្ឌលគីរីតែងតែចុះជួយដោះស្រាយរាល់នូវទុក្ខលំបាលរបស់ប្រជាពលរដ្ឋគ្

រប់ពេលវេលា ដោយមិនអោយពួកគាត់ឯកោនោះទេ និងជាពិសេសសូមថ្លែងអំណរគុណដល់ លោក ពូ មឿល សឿន អភិបាលនៃគណ:អភិបាលស្រុកពេជ្រាដា និងក្រុមការងារលេខាធិការដ្ឋាន ស្រុក ដែលដឹកនាំដោយ លោក វណ្ណា ម៉ាប់ ធ្វើការយ៉ាងផុសផុលជាមួយប្រជាពលរដ្ឋ និងក្រុមការងារសារព័ត៌មានខ្មែរអ៊ុប៊ុក ញូស៍ដើម្បីដោះស្រាយបានយ៉ាងឆាប់រហស័
ប្រកបដោយគិតិបណ្ឌិតផងដែរ។(មានកំណត់ហេតុភ្ជាប់ជាមួយ)សូមអរគុណ

Leave a Reply

Your email address will not be published.