អាជ្ញាធរខណ្ឌច្បារអំពៅ ចុះពិនិត្យបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ តាមដងទន្លេ ក្នុងភូមិសស្ត្រ ខ្លួនគ្រប់គ្រង……


ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះ លោក រស់ សុភ័ក្ត អភិបាលរង តំណាង លោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ បានដឹកនាំមន្ត្រីក្រុមការងារ ចុះពិនិត្យ និងចែកសេចក្តីជូនដំណឹង ដល់អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ នៅលើផ្ទៃទន្លេ ក្នុងភូមិ សាស្ត្រខណ្ឌច្បារអំពៅ ។
លោកអភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារ ចុះចុះត្រួត ពិនិត្យ ណែនាំ ដល់អ្នករស់នៅ លើបែចិញ្ចឹមត្រី ផ្ទះបណ្តែត ទឹកចំនួន៣ ទីតាំង,ទីតាំងទី១-នៅមុខវត្ត ព្រែកប្រា ក្នុងសង្កាត់ ព្រែកប្រា ព្រំប្រទល់ ជាមួយសង្កាត់ព្រែកថ្មី មានបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ច្រើនជាងគេ , ទីតាំងទី២-នៅមាត់ទន្លេបាសាក់ ភូមិដើមចាន់ សង្កាត់ច្បារ អំពៅ ទី២មានផ្ទះទូកតូចៗ ជាច្រើន ឈប់ចតនៅមាត់ច្រាំងទន្លេ និងទីតាំង ទី៣- នៅចំនុចដៃទន្លេមេគង្គក្រោម ស្ថិតក្នុងសង្កាត់ ព្រែកឯង និង សង្កាត់ក្បាលកោះ ។


បន្ទាប់ពីបានអានខ្លឹមសារ នៅក្នុងសេចក្តីជូនដំណឹង និងបានស្តាប់ ការ ពន្យល់បន្ថែម ពីលោក អភិបាលរងខណ្ឌ អ្នករស់នៅលើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ យល់ ព្រម អនុវត្តតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានី និងរដ្ឋបាល ខណ្ឌច្បារអំពៅ តែសុំ ពន្យាពេលថែមទៀត ដើម្បីទុកពេលដើរ រកទីតាំង ថ្មី ដាក់កូនត្រីចិញ្ចឹម និងរើផ្ទះបណ្តែតទឹកចេញ ព្រោះនៅក្នុងបែនីមួយៗ សុទ្ធតែកូនត្រី ទើបនិងដាក់ចូលចិញ្ចឹម ។
ដោយឡែក ចំពោះការស្នើ សុំពន្យាពេល រុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ដែលជាសំណូមពរ របស់អ្នករស់ នៅលើទីតាំង ទាំងអស់នេះ ត្រូវបានក្រុមការងារ លើកយកមកពិចារណា និង សម្រេចនៅពេល ក្រោយ ។


សូមបញ្ជាក់ថា យោងតាមសេចក្ តីជូនដំណឹង របស់រដ្ឋបាល ខណ្ ឌច្បារអំពៅ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ចុះហត្ថលេខា ដោយ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ គឺទុករយៈពេល១សប្តាហ៍ អោយអ្នករស់នៅ លើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយលើផ្ទៃទន្លេ ត្រូវរុះ រើ ចេញដោយខ្លួនឯង។ ប្រសិន បើមិនអនុវត្ត តាមសេចក្តីជូនដំណឹងនេះទេ ឬមានការរារាំង រដ្ឋបាលខណ្ឌ និងមានវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវ រាល់ការខូតខាតឡើយ

Leave a Reply

Your email address will not be published.