ប្រជាពលរដ្ឋ០៦គ្រួសារធ្វើការស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ ចំពោះការកាន់កាប់ដីចំការមួយជាច្រើនកន្លែង

ខេត្តកោះកុង ÷តបតាមការស្នើសុំរបស់ប្រជាពលរដ្ឋមកអង្គភាពខ្មែរអ៊ុីប៊ុក ញូស៍បានចុះទៅទីតាំងជាក់ស្តែងកាលពី
ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ០៦គ្រួសាររស់នៅភូមិ គគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង រងនូវភាពអយុត្តិធម៌សង្ស័យថាមានការរំលោភបំពានលើការកាន់កាប់ដីចំការរបស់ពួកគាត់ពីសំណាក់អាជ្ញាធរស្រុកថ្មបាំង ។

តាមការធ្វើបទសម្ភាសន៍ជាក់ស្តែងជាមួយបងប្អូនប្រជាពលរដ្ឋចំនួន០៦គ្រួសារជាតំណាងអោយប្រជាពលរដ្ឋបានបង្ហើបប្រាប់ដល់អង្គភាពយើងថា ÷ប្រជាពលរដ្ឋបានមកអាស្រ័យផលនៅទីតាំងភូមិសាស្រ្តខាងលើតាំងពីឆ្នាំ២០១២ដើម្បីធ្វើស្រែចំការ ដាំចេក ខ្នុរ ទុរ៉េន ស្វាយ ពោតសម្រាប់ចិញ្ចឹមជីវិត ហើយមានបងប្អូនមួយចំនួនទៀតបានទិញដីពីប្រជាពលរដ្ឋ និងប្រជាពលរដ្ឋដែលអាស្រ័យផលលើដីនោះដូចគ្នាដោយមិនមានជាឯកសារបញ្ជាក់ពីអជ្ញាធរនោះទេ?។

យោងលើពាក្យសុំអន្តរាគមន៍ដល់សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សុំកុំអោយលោកអភិបាលស្រុកថ្មបាំងដកហូតដីដែលពួកគាត់បានកាន់កាប់តាំងពីឆ្នាំ២០១២មកអោយអ្នកផ្សេងជាអ្នកកាន់កាប់ជំនួសទៅវិញនៅម្តុំវាលទ្រាកស្ថិតនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុុំ ស្រុកថ្មបាំង ខេត្តកោះកុង។

លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកអភិបាលស្រុកបានដឹកនាំកម្លាំងមកបោះបង្គោលលើដីចំការរបស់ពួកគាត់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនប៉ុន្តែពួកគាត់មិនព្រម។
ប៉ុន្តែលោកអភិបាលស្រុកក៏នៅតែបន្តដកហូតដីរបស់ប្រជាពលរដ្ឋប្រមាណជា ៨០ភាគរយរួចទៅហើយនិងមានមន្រ្តីបរិស្ថានក៏បានមកបំផ្លិចបំផ្លាញដំណាំរបស់ពួកគាត់ខ្ទេចខ្ទីគ្មានសល់។

យោងលើឯកសារសុំរបស់ប្រជាពលរដ្ឋអន្តរាគមន៍ដល់សាលាខេត្តកោះកុងជូនដល់ លោក ជំទាវ មិថុនា ភូថងអភិបាលនៃគណអភិបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២១ដើម្បីស្នើសុំចុះអង្កេតលើការរំលោភបំពានសិទ្ធិក្នុងការកាន់កាប់ដីចំការរបស់ពួកគាត់ពីសំណាក់អភិបាលស្រុកថ្មបាំងនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងស្រុក ឃុំ ភូមិគគរីជ្រុំផងដែរ?

ជុំវិញករណីខាងលើនេះអង្គភាពខ្មែរអ៊ុីប៊ុកញូស៍មិនអាចធ្វើការសុំបំភ្លឺពី លោក អភិបាលស្រុកថ្មបាំង និងមន្រ្តីជុំវិញស្រុកបានទេ? អង្គភាពយើងខ្ញុំសូមធ្វើការទទួលរាល់នូវការបកស្រាយជុំវិញករណីខាងលើនេះពីមន្រ្តីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង ០៨ព្រឹក ដល់ម៉ោង ១៧រសៀល។ព័ត៌មានបឋម (សូមអរគុណ)

Leave a Reply

Your email address will not be published.