សង្ស័យពុលចំណីអាហារបណ្តាលអោយប្តីប្រពន្ធពីរនាក់ស្លាប់ក្នុងបន្ទប់ជួល (ព័ត៌មានបឋម)

រាជធានីភ្នំពេញ÷ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១មានករណីគូរដណ្ដឹងទាំង ២នាក់ បែកពពុះមាត់ ស្លាប់នៅក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុនៅឡើយ .ស្ថិតនៅចំណុច ទីតាំងផ្ទះលេខ283 ផ្លូវលំ ក្រុមទី6 ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលបានស្លាប់ទាំងពីរមានឈ្មោះដូចខាងក្រោម÷
1/.ភន បូរី ភេទស្រី អាយុ 20ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន
2/.ជី វ៉ា ភេទប្រុស អាយុ 25ឆ្នាំ មុខរបរ ជាងធ្វើពុម្ភធ្មេញ។

.ក្រោយពីក្រសួងសុខាភិបាលបានចុះត្រួតពិនិត្យទៅលើសាកសពទាំងពីររួចទើបដឹងលទ្ធផលថា÷គ្មានជំងឺកូវីដ19នោះទេ ដោយសន្និដ្ឋានថា÷មកពីពុលចំណីអាហារវិញ ទើបបានស្លាប់បាត់បង់អាយុជីវិតទាំងពីរតែម្ដង!!!

តាមការបញ្ជាក់÷ ពីរបងប្អូនប្រជាពលរដ្ឋ រស់នៅកន្លែងកើតហេតុនោះ គាត់លើកឡើងថា÷ ចុះបើសិនជាជនរងគ្រោះទាំងពីរមានអាការៈមិនស្រួលចុះមន្ទីរពេទ្យនៅក្រោមផ្ទះជួលខ្លួនឯងបែរ! ជាមិនមកពិនិត្យសុខភាព សុខចិត្តទ្រាំលំបាកទាំងពីរ ដល់ទ្រាំលេងបានទើបស្លាប់តែម្ដង! នេះជាការងឿងឆ្ងល់?របស់បងប្អូនប្រជាពរដ្ឋនៅជិតកន្លែងកើតហេតុនោះ! .ដោយអង្គភាពយើងបានសាកសួរពីបញ្ហាករណីគូដណ្ដឹងពីរនាក់បានស្លាប់នៅកន្លែងកើតហេតុផងដែរ។

.អង្គភាពយើងខ្ញុំមិនទាន់ដឹង ពីរអាការៈនៃជំងឺរបស់ជនរងគ្រោះទាំងពីរ ស្លាប់មកពីអ្វីនៅឡើយទេ! នៅក្នុងបន្ទប់ជួលដែលមាន (ស្លាកយីហោ) “ផ្កាម្លិះ”
រង់ចាំព័ត៌មានបន្ថែមទៀត សូមអរគុណ!

Leave a Reply

Your email address will not be published.