មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ

រាជធានីភ្នំពេញ ÷កាលពីវេលាម៉ោង៥:១៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះលក់សាច់ប៉ាតេកម្ពស់៤ជាន់យ៉ាងសន្ធោសន្ធៅជាប់មនុស្សក្នុងផ្ទះ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរនិងសមត្ថកិច្ច​ ហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង​ មកដល់កន្លែងកេីតហេតុ​ ទំរាំតែគាស់ទ្វារដែលចាក់គន្លឺះនិងសោ២ជាន់ ចូលអន្តរាគមន៍បាញ់ពន្លត់បាន តែជាអកុសលមនុស្សដែលជាប់ខាងក្នុងត្រូវបានភ្លេីងឆេះស្លាប់ ដោយសមត្ថកិច្ចបានអោយដឹងថា

រកឃេីញសពអ្នកជាប់ក្នុងនោះចំនួន៤នាក់ហេីយ សម្ភារៈខូចខាតអស់ស្ទេីរទាំងស្រុង​ ចំណែករថយន្ត២គ្រឿងក៏ឆេះខ្ទេចផងដែរ នៅតាមផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ​។បឋម

Leave a Reply

Your email address will not be published.