ក្រុមអ្នកបើកឡានធំៗដឹកដីប្រមូលផ្ដុំគ្នានៅផ្លូវ៦០ម៉ែត្រដើម្បីតវ៉ាស្នើសុំបីចំនុចដល់ក្រសួងសាធារណ:ការនិងដឹកជញ្ជូនពិសេសកន្លែងជញ្ជីងថ្លឹងរថយន្ត(បឋម)

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ នៅលើផ្លូវ60ម៉ែត្រ មានអ្នកបើកបរឡានធំជាច្រើន ប្រមូលផ្ដុំតវ៉ារឿងក្រសួងសាធារណការ ចាប់ឡានដឹកខ្សាច់របស់ពួកគាត់ ផាកពិន័យតឹងរឹង និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំ។


តាមបដាស្នើសុំគឺមានសរសេរថា សូមស្នើសុំ ក្រសួងសាធាណការ មេត្តាជួយបន្ធូរបន្ថយទៅលើការដឹកជញ្ជូន ដី ខ្សាច់ ថ្ម
សូមសម្ដេចពុកជួយដោះស្រាយបញ្ហាជញ្ជីងឲ្យកូនចៅក្រុមឡានដឹកដីបានដឹកផង ហើយការស្នើសុំរបស់ពួកគាត់មានចំនួន ៣ ចំណុច។

១- កុំចាប់ឡានទុករយៈពេលមួយឆ្នាំ
២- ត្រឹមពិន័យជាទឹកប្រាក់បានហើយ
៣- សុំក្រសួងបន្ថែមចំនួនផ្ទុកឲ្យបានលើសមុន។

ក្រោយពីឃើញការតវ៉ានេះ មហាជនចោទជាសំណួរថា ច្បាប់ពួកគាត់មិនចូលរួមគោរព គិតតែពីសុំការលើកលែងបែបនេះ មិនគួរទទួលយកបានទេ ប្រសិនបើពួកគាត់គោរពច្បាប់គ្មាននរណាទៅប៉ះពាល់ពួកគាត់ទេ ហើយកន្លងមកផលប៉ះពាល់ដែលបង្កឡើងដោយក្រុមឡានដឹកខ្សាច់នេះ តើពួកគាត់ជាអ្នកទទួលខុសត្រូវទេ? យ៉ាងណាសង្ឃឹមថា នឹងមានដំណោះស្រាយល្អទាំងអស់គ្នា ។

ការតវ៉ានេះធ្វើឡើងក្រោយពី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នោះថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយគ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។

ក្រសួងនៅតែបន្តអនុវត្តវិធានការនេះបន្តទៀត ដោយមិនយោគយល់ចំពោះឡានអ្នកក្រ ឡានអ្នកមាន អ្នកមានខ្នង ឬឡានអ្នកអត់ខ្នងអ្វីឡើយ ?ព្រោះរថយន្តដឹកលើសទាំងនោះធ្វើឱ្យខូចផ្លូវរបស់ដូចគ្នា។

Leave a Reply

Your email address will not be published.