ថ្ងៃសែនចិនមិនទាន់នឹងឆ្លងផុតទៅផងស្រាប់តែបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំ

ថ្ងៃសែនចិនមិនទាន់នឹងឆ្លងផុតទៅផងស្រាប់តែបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តជ្រុលទៅបុករះធុងទឹកកកនឹងបង្គោលភ្លើងបាក់រាបដល់ដី…

ភ្នំពេញ÷បុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តក្នុងល្បឿនលឿនជ្រុលទៅបុករះទូទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយថែមទាំងបង្កបុកបង្គោលភ្លើងមួយដើមទៀតដែលនៅជាប់នឹងចិញ្ចឹមផ្លូវបាក់រាបដល់ដីរងការគួរខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង២០នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះ សិទ្ធិតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី០៣ ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ ។

យំតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសជនជាតិចិនម្នាក់ស្រវឹងជោកជាំបើករថយន្តម៉ាកហ្វតពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AQ-8166 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតរេពេញផ្លូវ កិនណៈពេលមកដល់ត្រង់នឹងចំណុចកើតហេតុខាងលើក៏បានរេចង្កូតទៅបុកឈាមមួយនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដីរថយន្តបង្កងនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅធុងទឹកកកនិងទូបារីរបស់ប្រជាពលរដ្ឋហើយជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់និងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ក៏បានយករថយន្តបង្កទៅរក្សាទុកនៅឯកចរាចរណ៍ផ្លូវគោកនៃការិយាល័យនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ។

Leave a Reply

Your email address will not be published.