កំពុងស្រាវជ្រាវជួយមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ និងជនជាតិ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ

កំពុងស្រាវជ្រាវជួយមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ និងជនជាតិ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួន នៅព្រះសីហនុ
(ថ្ងៃទី 25 August 2021 ម៉ោង 9:19 am)
ព្រះសីហនុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ យប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ មានពីប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចខេត្តព្រះសីហនុថា ស្ថិតលើផ្លូវមិត្តភាព ក្បែរដុនបូស្កូ មានមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណ និងជនជាតិ បានធ្លាក់ទៅក្នុងទឹកប្រឡាយអូរប្រាំ បាត់ខ្លួនតែម្តង។


បន្ទាប់ពីទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តបានចេញបញ្ជាឲ្យកម្លាំងអធិកាដ្ឋាននគរបាលក្រុងសហការជាមួយកម្លាំងទីបញ្ជាការ
ស្រាល គណ:បញ្ជាការឯកភាពក្រុង និង ក្រុមការងារជួយសង្គ្រោះ ស្រាវជ្រាវរកជនរងគ្រោះនៅចំណុចកើតហេតុ។
ដោយមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តព្រះសីហនុ, អាជ្ញាធរបញ្ចេញកម្លាំងជួយសង្គ្រោះ
កន្លែងលិចលង់ និងអំពាវនាវពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន។
គិតត្រឹមម៉ោង០៨និង២០នាទីយប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ កម្រិតទឹកភ្លៀងនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានកម្ពស់រហូតដល់២៤៩មីល្លីម៉ែត្រ ដែលបណ្ដាលឲ្យតំបន់មួយចំនួនរងនូវការលិចលង់ចូលក្នុងផ្ទះសម្បែង ៕

Leave a Reply

Your email address will not be published.