ឯកឧត្តមនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២១ នេះបានអញ្ជើញចុះទៅត្រួតពិនិត្យស្ថានភាពទឹកលិចក្រោមផ្ទះបងប្អូនប្រជាពលរដ្ឋ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ និង ទីជម្រករបស់បងប្អូន ដែលត្រូវជន្លៀសក្បាលស្ពានសែសិន និង ផ្លូវវាងក្រុង ប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ៕