សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រកាស​តែងតាំង​ឯកឧត្តម ម៉ុម សារឿ​ន ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ផ្ទេរ​ភារកិច្ច​ឯកឧត្តម ស្វាយ សំ​អ៊ាង ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ទៅ​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង

(​ខេត្ត​ស្ទឹងត្រែង​)៖ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១៣​រោច ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១ នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​តែងតាំង ឯកឧត្តម ម៉ុម សារឿ​ន ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ផ្ទេរ​ភារកិច្ច​ឯកឧត្តម ស្វាយ សំ​អ៊ាង ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ទៅ​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ដែល​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​សាលាខេត្ត​សរុប​ប្រមាណ ៧៣​នាក់ ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សាលា​ខេត្តស្ទឹងត្រែង​។​ប្រភពពី​(​នាយកដ្ឋាន​បុគ្គលិក​)

Leave a Reply

Your email address will not be published.