លោក សេង ប៊ុនវេង ហៅលោកអាចារ្យ អេ ពេលនេះត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។
សូមបញ្ជាក់ថា: លោក សេង ប៊ុនវេង ដែលបងប្អូនធ្លាប់តែហៅឈ្មោះថា លោកអាចារ្យ អេ ៗ លោកគឺជាប្រអង្គភាពសារពត៌មាន ABC ហេីយតាមរយ:ប្រព័ន្ធផ្សព្វផ្សាយរបស់លោក ដែលមិនអាចភ្លេចបានការចូលរួមជួយផ្សព្វផ្សាយអបរំ ដោះស្រាយ ការជួយសង្គ្រោះជនងាយរងគ្រោះ ការងារសង្គមផ្សេងៗ រួមទាំងការងារលេីកស្ទួលការពារថែរក្សា បរិស្ថាន ការជំរុញអោយមានការចូលរួមដាំដេីមឈេីឡេីងវិញ ។ ល។ តាមរយ:ប្រព័ន្ធផ្សព្វផ្សាយតាមផេកផ្លូវការរបស់លោក អាចារ្យ អេ និងផេកABC បានជួយដល់ប្រជាពលរដ្ឋ យុវជននិងជនងាយរងគ្រោះ មានឱកាសទទួលបានការយល់ដឹងកាន់តែច្រេីននិងមិនងាយចាញ់បោកពួកខិលខូច មួយចំនួន ដែលកំពង់បំភ្លៃពត៌មានមិនពិតមកបំពុលសង្គម គុណសម្បត្តិ និងស្នាដៃជាច្រេីនដែលលោកអាចារ្យអេ បានធ្វេីដេីម្បីជួយដល់កិច្ចការសង្គមរួមនិងសហការី គឺស័ក្តិសមនិងទទួលបានការផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើ រដ្ឋលេខាធិការ
សូមរំលឹកផងដែលថា មានមហាជនជាច្រេីន និងអ្នកសារព័ត៌មានជាច្រេីនទៀតកំពង់មានការរំភេីបរីករាយចំពោះដំណឹងខាងលេីនិងបានផ្ញេីសារចូលរួមអបអរសារទរជាបន្តបន្តាប់ ឆ្លៀតក្នុងឱការនេះក្នុងនាមថ្នាក់ដឹកនាំនិងសហការីនៃអង្គភាពគេហទំព័រសារព័ត៌មាន KRONG TEP NEWs សូមចូលអបអរសាទរជូនចំពោះលោកអាចារ្យអេ ដែលបានទទួលឋាន: ជាប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឋានៈស្មើ រដ្ឋលេខាធិការ រួមនិងសហការី ព្រមទាំងក្រុមគ្រួសារ សូមទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត និងសូមបានប្រកបទៅដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ ៕
ពត៌មានថ្មី
ReplyDeletePost a Comment