(ភ្នំពេញ )៖ សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា ដឹកនាំដោយលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្សនិស្សិតនៅកម្ពុជា និងលោក Justin តំណាងមកពីសហរដ្ឋអាម៉េរិកនិងសហការី បាននាំយកអំណោយជាច្រេីន ប្រគល់ជូនបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង ៩១១ ដែលដឹកនាំទទួលដោយឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង៩១១ ដេីម្បីទុកប្រេីប្រាស់តាមតម្រូវការ។
ថ្លែងនាឱកាសទទួលអំណោយ នាថ្ងៃទី១៣ សីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានលើកឡើងពីសកម្មភាព របស់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងការចូលរួមរបស់ស្ថាប័ន អង្គភាព អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសក្នុងពេលកន្លងមក។
លោកឧត្តមសេនីយ៍ឯក ចាប ភក្តី បានបញ្ជាក់ដែរថា ការជួយឧត្ថម្ភដល់បញ្ហាការដា្ឋនទ័ពពិសេស នាពេលនេះ គឺជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាគុណូប
ការៈ ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងចលនាជួយទ្រទ្រង់ កសាងអភិវឌ្ឍន៍ដល់បញ្ហាការដ្ឋាន ទ័ពពិសេសឆត្រយោង៩១១ ។
លោក មែ ស៊ីថុន បានឱ្យដឹងដែរថា សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា នាពេលកន្លងមកបានធ្វើសកម្មភាព ជួយដល់សង្គមដូចជា ជួយឧបត្ថមកង់ដល់កុមារដែលខ្វះខាតបំផុតចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដាំកូនឈើតាមសាលារៀន និងតាមទីវត្តអារាមនានា នៅជនបទព្រមទាំងសកម្មភាពមនុស្សសធម៌ជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ដែរថា អំណោយដែលបានឧបត្ថម្ភដល់ បញ្ជាការដ្ឋានទ័ពពិសេសឆត្រយោង ៩១១ រួមមាន៖ អង្ករចំនួន ១តោន ត្រីខ ២០កេស និងមី២០០កេស សរុបជាទឹកប្រាក់ប្រមាណ ៣ ៥០០ដុល្លារ៕
Post a Comment