(ខេត្តព្រៃវែង): នាថ្ងៃទី២០/០៨/២២ ឯកឧត្តម ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងាចុះមូលដ្ឋានឃុំថ្កូវនិងសហការី រួមជាមួយលោក ប៊ូ សារូ សមាជិកអចិន្រ្តៃយ៍គណបក្សស្រុក អញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា
សមាសភាពចូលរួម ឯកឧត្តម សួន គឹមស៊ាន់ អនុប្រធានទី១ ក្រុមការងារចុះជួយឃុំថ្កូវ និងឯកឧត្តម គង់ សុខ ម៉េង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកឧត្តម ក្រុមការងារតាមបណ្ដាភូមិទាំង៧ ក្រុមប្រឹក្សាឃុំ សាខាបក្សភូមិ សាខាអនុវិទ្យាល័យ បឋមសិក្សា មណ្ឌលសុខភាព ប៉ុស្តិ៍នគរបាល ក្រុមយុវជនឃុំ ស.ស.យ.ក ក្រុមយុវជនភូមិ សរុបចំនួន៨៥នាក់
ក្នុងឱកាសនោះដែលឯកឧត្តម ជា សុគន្ធា ក៏បានឧបត្ថម្ភលេបថបចំនួន១គ្រឿង នឹង ម៉ាសុីនព្រីនឯកសារកូល័១ចំនួន០១ គ្រឿង ហេីយឯកឧត្តមប្រធានរួមជាមួយនិងសហការីទាំងអស់ក៏បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធកាត់ខ្សែបូ ដាក់អោយប្រើប្រាស់ផ្លូវលំក្រាលខ្សាច់ភ្នំចំនួនមួយខ្សែប្រវែង1200mស្ថិតនៅភូមិពោធិ៍ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
Post a Comment