ឯកឧត្ដម កែ គឹមយ៉ាន :ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ឯកឧត្ដម  កែ  គឹមយ៉ាន  :  ការខិតខំប្រឹងប្រែង ពុះពារជំនះគ្រប់ឧបសគ្គ  និងចំណងទាក់ទងរវាងសមាជិកនិងប្រជាជនទូទាំងប្រទេសគាំទ្រដើរតាមមាគ៌ាបក្សដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាំមកនូវការអភិវឌ្ឍគ្រប់វិស័យ។ 

ខេត្តបន្ទាយមានជ័យ :ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត  នីតិកាលទី៧ ឆ្នាំ២០២៣  នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២  នៅខេត្តបន្ទាយមានជ័យ ។ 

ថ្លែងក្នុងនាម ប្រធានក្រុមការងារ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  ពាំនាំការសួរសុខទុក្ខ និងថ្លែងអំណរគុណពីថ្នាក់ដឹកនាំ គណបក្សចំពោះសមាជិក  សមាជិកា ទាំងអស់ដែលបានសាមគ្គី ឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំរួមគ្នាកសាងបាននូវសមិទ្ធិផលរីកចម្រេីន  និងបន្តរក្សាបានសន្តិភាព  សន្តិសុខ  សណ្តាប់ធ្នាប់  បម្រេីសេវាជូនប្រជាពលរដ្ឋបានល្អ។ 

ក្នុងឱកាសនោះ ដែរ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី   កែ  គឹមយ៉ាន  បានថ្លែងបន្តថា  សមិទ្ធផល ទាំងអស់មិនមែនកេីតឡេីងដោយចៃដន្យនោះទេគឺកើតឡើងពីការខិតខំប្រឹងប្រែង ពុះពារជំនះគ្រប់ឧបសគ្គ  និងចំណងទាក់ទងរវាងសមាជិកគណបក្សនិងប្រជាជនទូទាំងប្រទេសមានជំនឿនិងគាំទ្រមាគ៌ាគណបក្សដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាពិសេសការតស៊ូលះបង់កម្លាំងកាយចិត្ត ពេលវេលា និងធនធាន  ឥតគណនារបស់សមាជិកសមាជិកាទាំងអស់ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជន ដោះស្រាយបាននូវរាល់សំណេី  សំណូមពរនានារបស់ប្រជាជនក្រោម ទស្សនៈ រួមសុខ រួមទុក្ខជាមួយប្រជាជន។ 

ជាមួយគ្នានេះ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បានសំណូមពរដល់សមាជិក  សមាជិកា  ទាំងអស់ត្រូវបន្តរួមគ្នាដេីរតាមមាគ៌ាគណបក្សដឹកនាំដោយសម្តេចតេជោ បន្តពង្រឹងកម្លាំងសម្រាប់ការបោះឆ្នោតសាកល ២០២៣ ធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត បន្តដោះស្រាយសំណេីសំណូមពរ ឱ្យមានប្រសិទ្ធភាពសម្រាប់មូលដ្ឋានរបស់ខ្លួន។ជាមួយនេះត្រូវរួមគ្នាអនុវត្តនូវសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ 

ក្នុងកិច្ចប្រជុំនោះ ដែរ  ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ  បានផ្តល់អំណោយឧបត្ថម្ភដល់:

១. ប្រធាន និងអនុប្រធានបក្សឃុំ  សង្កាត់ចំនួន២០១នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល

២. ក្រុមការងារយុវជនគ្រប់ថ្នាក់ចំនួន៦២នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល។









Post a Comment

Previous Post Next Post
Sponsored