ឯកឧត្តម ហ៊ុន ម៉ានី អញ្ជេីញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត


 ឯកឧត្តម ហ៊ុន ម៉ានី អញ្ជេីញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ៦.០០០ នាក់

(ភ្នំពេញ):  នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨:00 ព្រឹក ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជេីញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ ៦.០០០ នាក់ នៅសាលមហោស្រពកោះពេជ្រ។

 ការជួបជុំនេះ ពិតជាបានសបញ្ជាក់យ៉ាងច្បាស់ពីសមិទ្ធផលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យសមាជិក សមាជិកា យើង បានមកជុំគ្នាដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំបែបនេះ។ ម៉្យាងទៀតនោះ ភាពជោគជ័យនេះ ក៏មិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែករបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូបដែលវត្តមាននៅក្នុងពិធីនេះ និងនៅតាមមូលដ្ឋាន ដែលបានឈរជួរមុខក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩។

 ជាមួយគ្នានេះ ក្នុងបេសកកម្ម និងសកម្មភាពបម្រើប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូបពិតជា បានលះបង់ពេលវេលាក្នុងបុព្វហេតុសង្គមជាតិ ជាមួយនឹងស្មារតីមនុស្សធម៌ដែលកើតចេញពីទឹកចិត្តនៃការស្រលាញ់ និងគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងតាមរយៈផ្តល់សេវាសុខមាលភាពឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងការចូលរួមក្នុងយុទ្ធនាការប្រឆាំងកូវីដ-១៩ និងការចាក់វ៉ាក់សាំងផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី  បានលេីកឡេីងថា  ពីមួយថ្ងៃទៅមួយថ្ងៃ មហាគ្រួសារទាំង២ បានរីកធំធាត់ជាបន្តបន្ទាប់ ដោយបានប្រមូលផ្តុំយុវជន យុវនារីដែលមានឆន្ទៈមោះមុត មានការប្តេជ្ញាចិត្ត និងលះបង់ខ្ពស់ ចូលរួមជួយសង្គមជាតិជាមួយចំណេះជំនាញដែលខ្លួនមាន។

 ឈរលើស្មារតី ជឿជាក់លើប្រទេសជាតិខ្លួននេះហើយ ដែលបានធ្វើឱ្យបេសកកម្មរបស់សហភាពសហព័ន្ធយុវជន និយាយជារួម និងរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និយាយដោយឡែក តែងទទួលបានការគាំទ្រ ស្រលាញ់រាប់អាន និងការទទួលស្គាល់ពីស្រទាប់មហាជនគ្រប់មជ្ឈដ្ឋាន។ យើងស្វាគមន៍ជានិច្ចបងប្អូនយុវជនកម្ពុជាក្នុងការចូលរួមដំណើរជាមួយគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីអនាគតកម្ពុជារុងរឿង។

Post a Comment

Previous Post Next Post
Sponsored