(ខេត្តពោធិ៍សាត់): ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជេីញចុះជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតាមកងពលប្រចាំទិសទាំង៣ នៃយោធភូមិភាគទី៥ និងកងពលអន្តរាគមន៍លេខ១៤ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។
លើចម្ងាយផ្លូវប្រមាណជិត ១ ពាន់គីឡូម៉ែត្រ តាមភូមិសាស្រ្តខេត្ត ០៩ យើងបានធ្វើដំណើរឆ្លងកាត់តំបន់មួយចំនួន ដែលនៅក្នុងអតីតកាល គឺជាសមរភូមិក្តៅរវាងរដ្ឋាភិបាល និងភាគីជម្លោះប្រដាប់អាវុធផ្សេងទៀត។
សុខសន្តិភាពបានប្រែក្លាយតំបន់ដែលធ្លាប់ជាគំនរផេះផង់នៃសង្រ្គាមរ៉ាំរ៉ៃ និងដែលបង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋ ទៅជាតំបន់ដែលមានការអភិវឌ្ឍ មានផ្លូវគមនាគមន៍ ប្រជាជនមានជីវភាពធូរធារ និងជាពិសេសមានសាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងរីកស្គុះស្គាយជាអណេក។
នៅក្នុងកិច្ចសំនេះសំណាល ឯកឧត្តម ហ៊ុន ម៉ានី បានចែករំលែកទស្សនៈជាមួយបងប្អូនជានាយទាហាន នាយទាហានរង មេបញ្ជាការ មេបញ្ជាការង និងពលទាហានទាំងអស់គ្នាថា សុខសន្តិភាពដែលយើងបាន និងកំពុងរស់នៅប្រកបដោយភាពសំបូរសប្បាយសព្វថ្ងៃនេះ ពិតណាស់គឺមិនមែនទទួលបានដោយងាយស្រួល ដោយមិនមានការលះបង់ និងប្រថុយប្រថានខ្ពស់របស់ថ្នាក់ដឹកនាំរបស់យើងឡើយ។
តែទោះយ៉ាងនេះក្តី កត្តាបំផ្លាញសុខសន្តិភាពវិញ គឺនៅតែមាន ដរាបណាកម្លាំងអមិត្តនៅតែចិញ្ចឹមមហិច្ឆតា និងបន្តធ្វើសកម្មភាពញុះញង់ អុជអាល បង្ករហេតុ បង្កើតការចលាចល។
ក្នុងន័យនេះ ការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ផ្សារភ្ជាប់នឹងជំហរដាច់ណាត់ក្នុងការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាររបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា គឺជាកត្តាកំណត់ដាច់ខាតនៃការធានាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
សុខសន្តិភាពបានផ្តល់ឱកាសដល់ការរីកចម្រើនៃសេដ្ឋកិច្ច ហើយសេដ្ឋកិច្ចបានបង្កើននូវសមត្ថភាព លទ្ធភាពរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកវិញគឺជាផលប្រយោជន៍សម្រាប់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនោះឯង។
ដើម្បីសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍនេះ យើងបានប្តេជ្ញារួមគ្នា គាំទ្របេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្រ្តីនៅអាណត្តិបន្តបន្ទាប់ និងបេក្ខភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាថ្ងៃអនាគត។
👇👇ទស្សនាVideoសូមចុចខាងក្រោមនេះ👇👇
Post a Comment