រាជធានីភ្នំពេញ :ល្ងាចថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបលោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលប្រចាំ ស្ថាន ទូត ចិន នៅកម្ពុជា ។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានជម្រាបជូនភ្ញៀវពីសភាពការណ៍គ្រឿងញៀនក្នុងតំបន់ និងប្រទេសកម្ពុជាថាឈ្មួញមានកលល្បិចកាន់តែខ្ពស់ជាងមុន ពិសេសសកម្មភាពជនល្មេីសប៉ុនប៉ងយកទឹកដីកម្ពុជាជាកន្លែងផលិតកែឆ្នៃគ្រឿងញៀនហេីយត្រូវបានសមត្ថកិច្ចកម្ពុជាធ្វេីការបង្រ្កាបបានទាន់ពេលវេលា ដូចជានៅខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀងជាដេីម។
ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានថ្លែងអំណរគុណដល់ភាគីមិត្តដែកថែបចិនដែលបានជួយដល់កម្ពុជាក្នុងការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មេីសគ្រឿងញៀន។
ជាការឆ្លេីយតប ភាគីមិត្ត ចិន លោក លី ស៊ាងមីង បានថ្លែងអំណរគុណដល់កម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អហេីយភាគីមិត្តចិន នឹងបន្តជួយពង្រឹងពង្រីកនូវកិច្ចសហការវិស័យផ្សេងៗរបស់ចិនសំដៅជួយកម្ពុជាពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តជួយបណ្តុះបណ្តាល ធនធានមនុស្ស ផ្លាស់ប្តូរព័ត៌មាន និងគាំទ្រសម្ភារ បរិក្ខាបម្រេីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានថ្លែងអំណរគុណដល់កិច្ចសហការរ កម្ពជា ចិន បង្រ្កាបបានទាន់ពេលនូវឧក្រិដ្ឋជនជាជនជាតិចិនដែលប៉ុនប៉ងយកទឹកដីប្រទេសកម្ពុជាធ្វើជាកន្លែងផលិតកែឆ្នៃគ្រឿងញៀនខុសច្បាប់។
ជាការឆ្លេីយតប ចំពោះភាគីមិត្តចិន ដែលបានស្នេីសុំអោយមានកិច្ចសហប្រតិបត្តិការធ្វើការរួមគ្នារយ:ពេលខ្លីរវាងមន្រ្តីអនុការរួមគ្នាក្នុងរយ:ពេលខ្លី នៅប្រទេស កម្ពុជា នោះ គឺឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ បានឯកភាព និងបានស្នេីសុំបន្តធ្វេីការរួមគ្នាឱ្យបានរយ:ពេលវែងបន្ថែមទៀត ដេីម្បីលេីកកម្ពស់ប្រសិទ្ធភាពបង្ការ បង្រ្កាបគ្រឿងញៀន។
ក្នុងជំនួបនេះដែរ តាមរយ:ការស្នេីសុំរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ភាគីមិត្តចិនបានសម្រេចគាំទ្រដល់កម្ពុជាផ្តល់នូវឧបករណ៍ សម្ភារ បរិក្ខា ដែលទំហំទឹកប្រាក់១លានយ័នផងដេរ។
Post a Comment