កម្ពុជា -ចិន ចុះទស្សនកិច្ច បណ្ណាល័យគ្រឿងញៀន ស្ថិតក្នុងបណ្ណាល័យសម្តេចហ៊ុន សែន នៅក្នុងបរិវេណវិទ្យាល័យបឹងត្របែក


រាជធានីភ្នំពេញ  :ល្ងាចថ្ងៃទី ២១  ខែតុលា  ឆ្នាំ ២០២២  នៅបណ្ណាល័យសម្តេចហ៊ុន  សែន  ក្នុងបរិវេណ វិទ្យាល័យ បឹង ត្របែក  លោកជំទាវបណ្ឌិត  សឿ  សុជាតា  អនុរដ្ឋលេខាធិការ ក្រសួងអប់រំ  យុវជន  និងកីឡា  និងឯកឧត្តម  នាយឧត្តមសេនីយ៍  មាស  វីរិទ្ធ អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលដំណេីរទស្សនកិច្ចរបស់លោកលី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលប្រចាំ ស្ថាន ទូត ចិន នៅកម្ពុជា  ។ 

 

ក្នុងនាមឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  និងឯកឩត្តម បណ្ឌិត សភាចារ្យ  ហង់ជួន  ណារ៉ុន  រដ្ឋមន្រ្តី  នាឱកាសនោះ  លោកជំទាវ បណ្ឌិត  សឿ  សុជាតា  បានថ្លែងអំណរគុណដល់ភាគីមិត្តដែកថែបចិន  ដែលបានគាំទ្រជួយដល់កម្ពុជាបង្កេីតបាននូវបណ្ណាល័យគ្រឿងញៀនបម្រេីដល់ការសិក្សាស្រាវជ្រាវចំណេះដឹងពាក់ព័ន្ធនឹងគ្រឿងញៀនរបស់សិស្សនិងអ្នកសិក្សា។

ក្នុងឱកាសនោះដែរ   លោក  លី ស៊ាងមីង បានកោតសសេីរដល់កម្ពុជាដែលបានផ្តល់កិច្ចសហការយ៉ាងល្អលេីគ្រប់វិស័យពិសេសកិច្ចសហប្រតិបត្តិការបង្ការ  ទប់ស្កាត់  បង្រ្កាប បទល្មេីសគ្រឿងញៀន ហេីយការបង្កេីតបាននូវបណ្ណាល័យគ្រឿងញៀននាពេលនេះគឺពិតមានសារសំខាន់បំផុតចូលរួមចំណែកជួយយុវជនឱ្យទទួលបានចំណេះដឹងនិងចាកផុតពីបញ្ហាគ្រឿងញៀន។ 

ជាមួយគ្នានេះ  លោក ជំទាវ បណ្ឌិត  សឿ  សុជាតា  បានស្នេីសុំដល់ភាគីមិត្តចិនជួយលេីការងារបណ្តុះបណ្តាលធនធានមនុស្ស  ហេីយភាគីមិត្តចិននឹងបន្តជួយដល់កម្ពុជា។










Post a Comment

Previous Post Next Post
Sponsored