ឯកឧត្ដម ហ៊ុយ វណ្ណៈ ដឹកនាំប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» ដេីម្បីជាការចងចាំនូវគុណបំណាច់ ដូនតា អនុវត្តបទបញ្ជាការដឹកនាំ រួមគ្នាថែរក្សាបរិយាកាសសម្រាប់អនាគតកូនចៅ
(ភ្នំពេញ): ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្ដម ហ៊ុយ វណ្ណៈ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ស.ស.ស.ក) អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅវិមានព្រះបរមរូប ក្បែរវិមានឯករាជ្យ។
សូមរំលឹកថា ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងចូលព្រះទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ដោយរោគាពាធ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅប្រទេសចិន ដោយទទួលព្រះបរមបច្ឆាមរណនាម “ព្រះបរមរតនកោដ្ឋ”។
សូមបញ្ជាក់ផងដែរថា ថ្ងៃនេះប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។
កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ ក៏ដូចជាថ្នាក់ដឹកនាំសមាជិក សមាជិការបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុយ វណ្ណ: ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានលេីកឡេីងថា ថ្ងៃនេះ គោរពសម្តេចឪ ដែលរំលឹកយើងថា យើងមានកាតព្វកិច្ច៣យ៉ាងជាប់ជាប្រចាំ៖
- ១/. ចងចាំគុណបំណាច់ ដូនតា
- ២/. អនុវត្តបទបញ្ជាការដឹកនាំ
- ៣/. ថែរក្សាបរិយាកាសសម្រាប់អនាគតកូនចៅ៕
Post a Comment