ខេត្តបន្ទាយមានជ័យ : ថ្ងៃ ទី៤ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារបានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន២២៧គ្រួសារ នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ។
ថ្លែងក្នុងនាមប្រធានក្រុមការងារ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខពីថ្នាក់ដឹកនាំជាតិពិសេសសម្តេចតេជោ ដែលតែងតែចាត់ទុកការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់ថ្នាក់ដឹកនាំ ដែលត្រូវចាំបាច់ត្រូវតែរួមគ្នាគិត និងដោះស្រាយ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ឬគ្រួសារណាមួយជួបការលំបាក យេីងបានដឹង មិនដោះស្រាយនោះទេ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ដែលនឹងអាចកេីតមានឡេីងជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ ពិសេសត្រូវថែទាំសុខភាព មនុស្សចាស់ និងកុមា រ ជាប់ជាប្រចាំ ដោយមិនត្រូវទុកពួកគាត់ឱ្យនៅតែម្នាក់ឯងជាដាច់ខាត ហេីយអាជ្ញាធរដែនដី មានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវតែប្រុងជេីងការជួយប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពក្នុងករណីចាំបាច់ ត្រៀមឱសថ ថ្នាំសង្កូវ និងត្រៀមស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងត្រៀមទប់ទឹកបម្រុងទុកសម្រាប់កសិកម្ម ពេលទឹកស្រុកចុះទៅវិញ ដេីម្បីសម្រួលការងាររកស៊ីទទួលទាន និងដាំដុះ របស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន ដេីម្បីសម្រាលនូវការលំបាក:
១.ប្រជាពលរដ្ឋ ចំនួនសរុប២២៧គ្រួសារនៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកសុីអុីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២មុឺនរៀល
២.ចូលបច្ច័យកសាង១លានរៀល និងអង្ករ ១០០គីឡូក្រាម
៣.ក្រុមគ្រូពេទ្យថវិកា នៅស្រុកទាំងពីរក្នុងស្រុកៗ២០មុឺនរៀល
៤.ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០៨គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០មុឺនរៀល។
៥ .ស្រុកព្រះនេត្រព្រះ នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្នុង១អង្គភាពថវិកា៥០មុឺនរៀល
៦.យុវជនសសយក ថវិកា៣០មុឺនរៀល
Post a Comment