ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ និងពិនិត្យខ្លឹមសារសំណើធ្វេីវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ដេីម្បីត្រៀមឆ្ពោះទៅធ្វេីមហាសន្និបាត សហភាពសហព័ន្ធយុវជនកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២
(ភ្នំពេញ) កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន(ស.ស.យ.ក) បានអញ្ជេីញដឹកនាំ កិច្ចប្រជុំគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសនោះអង្គប្រជុំបានពិនិត្យ ពិភាក្សាលើឯកសារកំពូលចំនួនពីរក្នុងនោះរួមមាន៖
(១)សេចក្តីព្រាងផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា និង
(២)ខ្លឹមសារសំណើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ដាក់ជូនមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសអនុម័ត។
ក្នុងឱកាសបិទកិច្ចប្រជុំនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សមាជិក សមាជិកា គណៈអចិន្ត្រៃយ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល សមាជិក សមាជិក ស.ស.យ.ក ទាំងអស់គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបានយ៉ាងល្អ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តដើម្បីឱ្យនិមិត្តសញ្ញា ស.ស.យ.ក ក្លាយទៅជានិមិត្តសញ្ញាដែលប្រជាពលរដ្ឋទូទៅទទួលស្គាល់ និងអបអរសាទរ។
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែមទៀតថា បើទោះបីជារយៈពេល ១០ ឆ្នាំ គឺជារយៈពេលខ្លឹ ប៉ុន្តែសមិទ្ធផលដែលស.ស.យ.ក. សម្រេចបានមានច្រើន ដែលនេះបានឆ្លុះបញ្ចាំងពីបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ស.ស.យ.ក. ក្នុងការចូលរួមជាមួយប្រទេសជាតិ ក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព។
Post a Comment