ខេត្តបន្ទាយមានជ័យ : នៅថ្ងៃ ទី៦ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារបានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន១១២គ្រួសារ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ ។
ក្នុងនាមប្រធានក្រុមការងារ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា ជំនន់ទឹកភ្លៀងតែងតែនាំមកនូវផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងទ្រព្យសម្បត្តិ ផលដំណាំ សត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលតំរូវឱ្យយេីងទាំងអស់គ្នាត្រូវតែរួមសហការជាកំលាំងសរុប មធ្យោបាយសរុប ដេីម្បីបង្ការទប់ស្កាត់ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា យកចិត្តទុកដាក់ចំពោះកុមារតូច ចាស់ជរា ស្រ្តីមានផ្ទៃពោះ ។ល។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្ថែមចាប់តាំងពីដំណាក់កាលដ៏លំបាកបង្កដោយជំងឺរាតត្បាតកូវីដ-១៩ មកវិស័យកសិកម្មពិតជាបានជួយដល់ជិវភាពប្រជាពលរដ្ឋយេីង ដូចនេះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ត្រូវស្ដារវិស័យកសិកម្ម រក្សាទឹកទុកធ្វេីស្រូវប្រាំង ចិញ្ចឹមសត្វ និងដាំបន្លែ បង្កេីតការងារបង្កេីនប្រាក់ចំណូលជូនប្រជាពលរដ្ឋ នៅពេលទឹកស្រកចុះទៅវិញ។
ក្នុងឱកាសនោះ ដែរ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងលោកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិនិងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភ ចែកជូន ដេីម្បីសម្រាលនូវការលំបាក :
- ប្រជាពលរដ្ឋ ចំនួនសរុប១១២គ្រួសារនៅក្រុងសិរីសោភ័ណ ដោយក្នុង០១គ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម មី១កេស ត្រី ខ៥កំប៉ុង ទឹកសុីអុីវ៣ដប ទឹកត្រី៣ដប ធូបមូស៥ប្រអប មុង ១ សាប៊ូ ដុសខ្លួន ២ដុំទឹកសុទ្ធ (ថ្នាំប៉ារ៉ា ២បន្ទះ បេតាឌីន ១ដប) សារុង១ ថវិកា២មុឺនរៀល
- ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់០១គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០មុឺនរៀល។
- នគរបាល កងរាជអាវុធហត្ថ ទាហាន ប្រជាការពារភូមិ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុម ថវិកា៥០មុឺនរៀល
- ក្រុមយុវជនគ្រប់ថ្នាក់ ៦០នាក់ ម្នាក់ៗ ថវិកា១ម៉ឺនរៀល ។
- អតីតចៅសង្កាត់ព្រះពន្លា ថវិកា ៥០ម៉ឺនរៀល ។
- កុមារតូចៗ ១លានរៀល ផងដែរ។
តាមរបាយការណ៍របស់ឯកឧត្តម អ៊ុ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានបង្ហាញឱ្យដឹងថា ក្រុងសិរីសោភ័ណមានប៉ះពាល់ដោយជំនន់ទឹកភ្លៀង ៤សង្កាត់ មានគ្រួសាររងផលប៉ះពាល់ចំនួន៤០៥គ្រួសារ ជម្លៀសបាន៤៦គ្រួសារ លង់ទឹកស្លាប់១នាក់ ប៉ះពាល់ស្រូវ៥៨០ហិកតា ដំណាំរួមផ្សំ៤ហិកតា និងផ្លូវ៣៤កន្លែង ប្រវែង១០,៨៧០ម៉ែត្រ។
Post a Comment