ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បន្តយកអំណោយសម្តេចតេជោ និងសម្តេចប៊ុន រ៉ានី ជូនប្រជាពលរដ្ឋរងការលំបាកដោយសារជំនន់ទឹកភ្លៀងចំនួន១៦៨គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ  :  ថ្ងៃ ទី៥  ខែតុលា  ឆ្នាំ ២០២២ នេះ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារបានអញ្ជេីញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ចំនួន១៦៨គ្រួសារ  នៅឃុំចំណោម  និងឃុំបត់ត្រង់ ស្រុកមង្គលបូរី  ខេត្ត បន្ទាយមានជ័យ  ។ 

ក្នុងនាមប្រធានក្រុមការងារ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បានថ្លែងថា  រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ  ហ៊ុន  សែន  តែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាល:ទេស:  ពិសេសការលំបាកនៃជំងឺកូវីដ-១៩  និងការលំបាកនៃជំនន់ទឹកភ្លៀងនាពេលនេះ  ដែលតំរូវឱ្យយេីងទាំងអស់គ្នាត្រូវតែរួមគ្នាដោះស្រាយផ្តល់នូវស្បៀង និងថ្នាំពេទ្យ និងត្រៀមមធ្យោបាយនានាដេីម្បីអន្តរាគមន៍ជួយប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ណែនាំគាត់ពីវិធានប្រុងប្រយ័ត្ន  សង្រ្គោះបឋម  អនាម័យរក្សាសុខភាព នានានិងត្រៀមលក្ខណជួយវិស័យសេដ្ឋកិច្ចគ្រួសារពួកគាត់ពេលទឹកស្រកចុះទៅវិញ។

ក្នុងឱកាសនោះ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បានថ្លែងបន្តដោយបានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះក្រុមគ្រួសារដែលបាត់បង់ទ្រព្យសម្បត្តិនិងសមានទុក្ខក្រៀមក្រំចំពោះក្រុមគ្រួសារដែលបាត់បង់សមាជិកគ្រួសារដោយសារជំនន់ទឹកភ្លៀង។ 

ក្នុងឱកាសនោះ ដែរ  ឯកឧត្តម  ឧបនាយករដ្ឋមន្រ្តី  កែ  គឹមយ៉ាន  បាននាំអំណោយរបស់សម្តេចតេជោ  ហ៊ុន  សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន   ចែកជូន ដេីម្បីសម្រាលនូវការលំបាក:

  • ប្រជាពលរដ្ឋ ចំនួនសរុប១៦៨គ្រួសារនៅឃុំចំណោម  និងឃុំបត់ត្រង់  ដោយក្នុង០១គ្រួសារៗទទួលបាន អង្ករ ១០គីឡូក្រាម  មី១កេស ត្រី ខ៥កំប៉ុង ទឹកសុីអុីវ ៣ដប ទឹកត្រី ៣ដប មុង ១ សារុង១ ថវិកា ២មុឺនរៀល
  • ជូនគ្រួសារដែលមានសមាជិកស្លាប់ដោយទឹកជំនន់៥គ្រួសារ ក្នុង១គ្រួសារៗថវិកា៥០មុឺនរៀល។
  • នគរបាល  កងរាជអាវុធហត្ថ  ទាហាន ប្រជាការពារភូមិ កងពលលេខ៥១ ក្រុមគ្រូពេទ្យក្នុង១អង្គភាព/ក្រុម ថវិកា៥០មុឺនរៀល
  • ឧបត្ថម្ភសាលាស្រុក ១លានរៀល 
  • យុវជនសសយក ១០មុឺនរៀល
  • ទូកងឈ្មោះមង្គលបូរីមានជ័យបារីនាយកសន្តិភាព  ១លានរៀល
  • ប្រគេនបច្ច័យវត្តចំណោម១លានរៀល ទឹកត្រី ៣យួរ ទឹកសុីអុីវ ៣យួរ ត្រីខ ៣កេស អង្ករ ១០០គីឡូ ។
  • កុមារតូចៗ  ថវិកា១លានរៀលផងដែរ។







Post a Comment

Previous Post Next Post
Sponsored