ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តនាំយកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរទៅជូនដល់ នាយនាវី នាយនាវីរង ពលនាវិក នៅបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក
(ខេត្តកំពង់ស្ពឺ): កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបន្តនាំយកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេរ ជូនដល់នាយនាវី នាយនាវីរង ពលនាវីក នៅ បញ្ជាការដ្ឋានការពារកោះ ឆ្នេរ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងទឹក ក្នុងខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសម្តេចទាំងទ្វេរ ក្នុងឱកាសនោះឯកឧត្តមក៏បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះកងទ័ពជើងទឹកដែលកំពុងឈរជើងការពារដែនសមុទ្រ កោះ ឆ្នេរ នៅទិសនិរតី យ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព ការពារផលប្រយោជន៍ប្រជាជន។
ឯកឧត្តមបានបញ្ជាក់ជាថ្មីម្តងទៀតថា ទៅអនាគត ក្រោមការដឹកនាំបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ពួកយើងនឹងនៅតែបន្តប្រពៃណីដ៏ល្អនេះពីសម្តេចទាំងទ្វេរ ហើយរិតតែខិតខំបន្ដថែមទៀត។
Post a Comment