ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ រួមនិងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរដ្ឋបាលស៊ីវិល និងនគរបាលជាតិ នៃលេខាធិការដ្ឋាន អញ្ជើញចូលរួមពិធីបុណ្យសពលោក សំ វណ្ណា ទីប្រឹក្សាក្រសួងមហាផ្ទៃ
(ភ្នំពេញ): នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង សៅវិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ រួមជាមួយនិងថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ និងទីប្រឹក្សារបស់សម្តេចក្រឡាហោម ព្រមទាំងមន្រ្តីរដ្ឋបាលស៊ីវិល និងនគរបាលជាតិ នៃលេខាធិការដ្ឋាន បានអញ្ជើញចូលរួមពិធីបុណ្យសព ឯកឧត្តម សំ វណ្ណា ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។
ក្នុងពិធីនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានលេខាធិការដ្ឋាន ក៏បាននាំយកបច្ច័យគោលនយោបាយសម្តេចក្រឡាហោម ចំនួន ២,០០០,០០០រៀល រួមនឹងបច្ច័យ ឯកឧត្តម លោកជំទាវ ទីប្រឹក្សា ក្រសួងមហាផ្ទៃ និងទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចំនួន ៩៥០,០០០៛ និងសាររំលែកទុក្ខ ប្រគល់ជូនក្រុមគ្រួសារសព ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ។
Post a Comment