ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ អញ្ជេីញជាអធិបតីភាពក្នុងពិធីបិទការប្រណាំងទូកនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​:ល្ងាចថ្ងៃទី​៥​ ខែវិច្ចិកា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារអញ្ជេីញជាអធិបតីក្នុងពិធីបិទការប្រណាំងទូកង​នៅខេត្តបន្ទាយមានជ័យ​ ដែលអ្នកចូលរួមទស្សនាជាច្រេីនម៉ឺននាក់។ 
ក្នុងឱកាសនោះ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានពាំនាំនូវការសួរសុខទុក្ខ​ ការកោតសរសើរ ពីថ្នាក់ដឹកនាំជាតិនិងវាយតម្លៃខ្ពស់ចំពោះ​អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ បងប្អូនប្រជាពលរដ្ឋ​ទាំង​អ​ស់ដែលបានរួមចំណែកយ៉ាងធំធេង ថែរក្សា​សន្តិភាព​ សណ្តាប់ធ្នាប់​ធ្នាប់​ ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​ ប្រឆាំងជំងឺកូវីដ-១៩ បន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជីវភាព​រស់នៅកាន់តែប្រសេីរបង្កេីតបានពិធីប្រណាំងទូកបង្ហាញបានពីស្មារតីសាមគ្គីភាព​ក្នុងមហាគ្រួសារអ្នកបន្ទាយមានជ័យ។ 
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ ប្រធានក្រុមការងារ​ នាឱកាសនោះ​ដែរ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តដោយកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវរបស់គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ គណៈកម្មការទូក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ វិស័យសាសនា វិស័យឯកជន យុវជន សិល្បករ សិល្បការនី ពិធីករ ពិធីការនី បណ្តាញ សារព័ត៌មាន និងផ្សព្វផ្សាយ ក្រុមសម្អាតអនាម័យ ដែលបានសហការគ្នា ចូលរួមយ៉ាងសស្រាក់សស្រាំរៀបចំពិធីប្រណាំងទូកនេះឡើងក៏ដូចជាការរៀបចំឲ្យមានការតាំងពិព័រណ៍ពាណិជ្ជកម្ម សិល្បៈតន្ត្រី ដើម្បីជាការកំសាន្តសប្បាយ របស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ និងអ្នកទេសចរមកពីបណ្តាខេត្តនានា។
ជាមួយគ្នានេះ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងបន្តទៀតថា​ ពិធីប្រណាំងទូកនៅខេត្តបន្ទាយមានជ័យឆ្នាំ២០២២ប្រព្រឹត្ត​ទៅក្រោមបរិយាកាសអធិកអធម សប្បាយរីករាយ ហើយការប្រកួតកីឡាតែងមានអ្នកចាញ់ និងអ្នកឈ្នះ​ ហេីយភាពឈ្នះចាញ់នៃការប្រណាំងទូកនាពេលនេះគឺពោរពេញដោយមោទនភាពទាំងអស់គ្នាព្រោះបានចូលរួមថែរក្សាប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរផង​ ផ្តល់នូវសុខភាព​ ការសប្បាយរីករាយអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​ អកអំបុក​ សំពះព្រះខែ​ ផង​ និងសូមបំផុសស្មារតីកូនចៅយេីងឱ្យស្រឡាញ់កីឡាឆ្លៀតពេលទំនេរពីការសិក្សាបន្តលេងកីឡាទាំងអស់គ្នាដេីម្បីសុខភាព​ ចៀសចាកផុតពីអំពេីអបាយ​មានល្បែងស៊ីសង​ គ្រឿងញៀន​ជាដេីម។ល។ 

ជាមួយនឹងការសប្បាយពោរពេញដោយសាមគ្គីភាពនេះ​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ផ្តល់នូវការឧបត្ថម្ភដល់ទូកជ័យលាភី​ទាំងអស់រួមមាន​:​
  • ១.គណកម្មការ​និងកីឡាទូកងទាំង២៦​សរុបមាន:​ពាន២៦​ ទង់២៦​ ទឹកសុទ្ធ៥១៥យួរ​ ទឹកក្រូច​១៨២កេស​ មី១៩៨កេស​ ភេសជ្ជ៣៦០ដប​ ថវិកាសរុបចំនួន៤៣លាន៩៨០ពាន់រៀលគត់
  • .ឧបត្ថម្ភថវិកា​១ក្រុម​/អង្គភាព​១លានរៀល​ មាន:​សាកលវិទ្យាល័យជាតិមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្ត​ អនុគណៈកម្មការពិធីការតុបតែង អនុគណៈកម្មការរៀបចំ(ពិធីសំពះព្រះខែ អកអំបុក​ ការប្រណាំងទូក អត្ថាធិប្បាយថតរូបភាព និងផ្សាយសម្លេង​ អំណោយពានរង្វាន់ជ័យលាភី ស្ដង់ពិព័ណភូមិ១ផលិតផល១)ប្រជាការពារ ក្រុមគ្រូពេទ្យក្រុមកាយរិទ្ធ។ 
  • ៣.ឧបត្ថម្ភកម្លាំងនគរបាលការពារចំនួន២លានរៀល
  • .ឧបត្ថម្ភក្រុមការងារសម្អាតសំរាមក្នុងបរិវេណកន្លែងទស្សនាក្នុងពិធីបុណ្យអ៊ុំទូកថវិកា ២លានរៀលផងដែរ។









Post a Comment

Previous Post Next Post
Sponsored