រាជធានីភ្នំពេញ ៖ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅសាលមហោស្រពចតុម្មុខ ឯកឧត្តម នាយឧត្ដមសេនីយ៏ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាច ក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ នប្រធានកា ក បាទក្រហមកម្ពុជាអញ្ជើញជាអធិបតីឱកាស ប្រារព្ធ ទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ ធ្វើឱ្យមានសមធម៌ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុប្រធាន ក្រសួងស្ថាប័នជាសមាជិក ក្រុមការងារ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធអង្គការ យុវជនកាកបាទក្រហម និងតំណាងកម្មវិធីសហប្រជាជាតិ សរុបជាង៥០០នាក់។
ក្រោយពីបានស្តាប់សាររបស់សម្តេច តេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណពីសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនក្នុងការកាត់បន្ថយការរាលដាល នៃមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជាជាពិសេសក្នុងស្ថានភាពដែលកម្ពុជានិងពិភពលោកបានជួបប្រទះនូវ វិបត្តិនៃជំងឺកូវីដ-១៩។
ក្នុងនាមសម្តេចតេជោ ក្នុងពិធីនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអំណរគុណ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាក្នុងឋានៈជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នក ដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ ជំងឺអេដស៍នៅកម្ពុជាសម្តេចតែងតែដឹកនាំនិងចូលរួមដោយផ្ទាល់ក្នុងការពង្រីកភាពឆ្នើម ដល់បណ្តាញកាកបាទក្រហមគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសប្រឆាំងការរើសអើង ចំពោះអ្នកផ្ទុក មេរោគអេដស៍ /ជំងឺអេដស៍ ធ្វើឱ្យប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាល ដាលមេរោគអេដស៍/ ជំងឺ អេដស៍ នៅកម្ពុជាកាន់តែមានកម្រិតខ្ពស់ថែមទៀត ក្នុងទិសដៅ ៩៥-៩៥-៩៥ ។
ក្នុងពិធីនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមថាទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់ ស្ថានភាពនៃការរាលដាលមេ រោគអេដស៍/ ជំងឺអេដ ស៍នៅកម្ពុជានៅ តែមានភាពផុយស្រួយប្រសិនបើធ្វេសប្រហែ ស តែបន្តិចការរាលដាលមេរោគអេដស៍នឹងអាចផ្ទុះនិងពិ បា ក គ្រប់គ្រ ងជាងមុនៗ ពិសេសការផ្ទុះឡើងនៅ ក្នុងចំណោម ប្រជាជនប្រឈមមុខខ្ពស់រួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមស្រ្តីបម្រើការងារក្នុងគ្រឹះស្ថានកំសាន្តសប្បាយ ក្រុមយុវវ័យ ក្រុមអ្នក ប្រើប្រាស់ និងចាក់គ្រឿងញៀនជាដើម។ នៅឆ្នាំ២០២១ អត្រាចម្លងមេ រោគ អេដស៍ពីម្តាយទៅកូនមានប្រមាណ១៣,៦% ដែលជាអត្រា ខ្ពស់មួយដែល ត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើ ប្រាស់ គ្រឿ ងញៀនទូទៅមានអត្រា ៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ ៥,៧% ក្នុងឆ្នាំ២០១៧។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ អ្នកប្រើប្រាស់គ្រឿង ញៀនដោយចាក់ មាន ចំនួន៨៧០នាក់ ។
ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់ នូវ ការណែនាំបន្ថែមមួយចំនួន ដូចតទៅ៖
ទី១.អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូ អភិ វ ឌ្ឍ ន៍ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់ផែនការយុទ្ធ-សាស្ត្រជាតិទូលំទូលាយ និង ពហុវិស័យឆ្លើយតបមេរោ គអេ ដ ស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែន ទី ចង្អុ ល ផ្លូវតែមួយគត់ សម្រាប់ការងារ ប្រយុទ្ធ ទប់ស្កាត់ ការរាលដាល មេរោ គអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដែល ដឹកនាំអនុវត្ត ដោ យ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយផ្អែក លើ សរសរស្ត ម្ភ ទាំងបីរួមមាន ១. ការដឹកនាំ និងភាពជាម្ចាស់ ២. ភាពជា ដៃ គូ និង៣. ការវិនិយោគ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាព នៃ ការ ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ទី២.អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល រួមជា មួយក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តអនុវត្ត ឱ្យបានម៉ឺងម៉ាត់ នូវវិធានការទាំងប្រាំមួយ ដូចមានចែងក្នុងលិខិតលេខ ២១៣ សជណ.សស ចុះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តី ការ គណៈរដ្ឋមន្ត្រី។
ទី៣.ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួង កិច្ចការ នា រី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមជំរុញការអប់រំ ផ្សព្វផ្សា យ អំពីមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីបង្ការកា រចម្លង មេរោគ អេដស៍ក្នុងសហគមន៍ ជាពិសេសក្រុមប្រជាជនគន្លឹះរួមមាន ក្រុមបុរ ស រួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកប្រើប្រាស់និងចាក់គ្រឿងញៀន ក្រុមស្ត្រីបម្រើការងារ ក្នុងគ្រឹះ ស្ថាន កំសាន្ត សប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ទី៤. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជា មួយ ក្រសួ ងសុខាភិបាលធ្វើការសិក្សារៀបចំយន្តការ និងយុទ្ធសាស្ត្រ អន្តរាគមន៍ក្នុងការលុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅ កូន នៅត្រឹមឆ្នាំ២០២៥។ ជាមួយនេះ ក៏ត្រូវបន្តពង្រឹង និង បង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀ នបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់ តែមាន ប្រសិទ្ធភាពនូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ក្នុង ចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿង ញៀ ន ។
ទី៥.ក្រោមការដឹកនាំ សម្របសម្រួល របស់អាជ្ញាធ រជាតិ ប្រយុទ្ធ នឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ត្រូវបន្ត សហការរៀបចំគោល នយោ បាយ លុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ឱ្យបានទាន់ពេល តាមលិខិតលេខ ៩ ២៧ សជណ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការរៀបចំក្រុមការងា រ បច្ចេ ក ទេសតាក់តែងគោល នយោ បាយ លុបបំបាត់ជំងឺ អេដ ស៍ នៅឆ្នាំ ២០២៥ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានគ្រឹះស ម្រា ប់ រៀប ចំ ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ ឆ្លើយ តប នឹង មេរោគអេដស៍និងជំងឺអេដស៍លើកទី៦ តាម ប្រ ព័ ន្ធ ជាតិ ប្រកប ដោយ និរន្តរភាព និងចីរភាព។
ទី៦.អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគ ណៈកម្មាធិ ការ ប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានទូទាំងប្រទេសដើម្បីទទួលខុសត្រូវក្នុងភាពជាម្ចាស់ ឆ្លើយ តបនឹងមេរោគអេដស៍ និងជំងឺអេដ ស៍នៅមូ លដ្ឋាន ឱ្យ កាន់ តែមានប្រសិទ្ធភាព។
ទី៧.ចំពោះបងប្អូនដែលសង្ស័យថាបានឆ្លងមេរោគអេដស៍ ត្រូវរួសរាន់មកទទួលសេវាធ្វើតេស្ដរក មេរោគអេដស៍ ដើម្បីឆាប់ទទួលបានការព្យាបាល ថែទាំ និងរក្សាសុខភាពបានល្អប្រសើរ។
ទី៨.គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ដៃគូ ជាតិ អន្តរជាតិទាំងអស់ ត្រូវបន្តជួយសហការគាំទ្រ និងលើកទឹកដល់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍តាមគ្រប់មធ្យោបាយ និងរូបភាព ដើម្បីសុខដុមនីយ៍កម្មសហគមន៍ និងគ្រួសារ។
ទី៩.ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការជូញដូរ មនុស្ស និងល្បែងស៊ីសងខុសច្បាប់តាមគ្រប់រូបភាព។ ត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងរួមគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅតាមអង្គភាពការងារ និងសហគមន៍យើង។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវប្រជា ពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ដែលពុំទាន់បានចុះឈ្មោះបោះឆ្នោតត្រូវប្រញាប់ រួសរាន់ទៅចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនៅតាមឃុំ-សង្កាត់ ឱ្យបានគ្រប់គ្នា។
តាមរបាយការណ៍ឆ្នាំ២០២២នេះ កម្ពុជាកាត់បន្ថយបានការចម្លងមេរោគអេដស៍ថ្មីបានពី២៣០០នាក់មកត្រឹមប្រហែល១១០០នាក់ក្នុងឆ្នាំ២០២១។ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់ (ប្រមាណ៩៩%)ទទួលបានឱសថប្រឆាំងមេរោគអេដស៍)។អ្នកប្រើគ្រឿងញៀនដោយចាក់ងាយឆ្លងមេរោគអេដស៍មានការធ្លាក់ចុះពីប្រមាណ២៤.៨%នៅឆ្នាំ២០១២ មក១៥.២% ក្នុងឆ្នាំ២០១៧។សន្ទស្សន៍ នៃ ការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ មាន ការ ថយ ចុះខ្លាំង គួរ ជាទីមោទន:។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកថវិការបស់សម្ដេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភអង្គពិធី មាន៖
- ១.ឧបត្ថម្ភអ្នកផ្ទុកមេរោគអេដស៍ចំនួន៣០នាក់ម្នាក់ៗថវិកា៥ម៉ឺរៀល
- ២.អ្នកផ្ទុកមេរោគអេដស៍ឡើងមានចំណាប់អារម្មណ៍ចំនួន១នាក់ថវិកា ៥០ម៉ឺនរៀល
- ៣.ឧបត្ថម្ភសសយក ឧបត្ថម្ភកាកបាទក្រហមចំនួន៣០០នាក់ម្នាក់ៗថវិកា ២ម៉ឺនរៀល
- ៤.ឧបត្ថម្ភអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការរៀបចំកម្មវិធីចំនួន៥លានរៀលផងដែរ។
Post a Comment