នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំពាមន្ទារ រៀបចំពិធីកិច្ចប្រជុំស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៣ ត្រួតពិនិត្យ ពិភាក្សា ក្រុមប្រតិបត្តិការចុះធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងចុះមើលស្ថានភាពទឹកនៅទីតាំងគ្រោងសាងសង់ស្ពានព្រែកជីក និងផ្លូវដែលត្រូវជួសជុល ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារឃុំ និងជាប្រធានក្រុមការងារទទួលភូមិទាំង១១ ក្រុមប្រឹក្សាឃុំ-ភូមិទាំង១១ រួមទាំងមណ្ឌលសុខភាព ដែលប្រព្រឹត្តទៅក្នុងភូមិក្រចាប់លើ ឃុំពាមមន្ទារ កិច្ចប្រជុំផ្តោតសំខាន់ទៅលើផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ២០២៣ និងការចុះធ្វើបច្ចុប្បន្នភាពសមាជិកបក្ស។
ក្នុងពិធីនេះដែរ ឯកឧត្តមប្រធានក្រុមការងារក៏មានការឧបត្ថម្ភសមាជិកបក្សចូលរួម ក្នុងម្នាក់ៗ ២០,០០០រៀល ប្រតិទិនក្នុង១ភូមិ ១០ក្បាល រួមនិងឧបត្ថម្ភប្រចាំខែជូនក្រុមប្រឹក្សា ២រូបផងដែរ៕
Post a Comment