កម្ពុជាចាត់មន្រ្តី៣០រូបទៅទទួលការបណ្តុះបណ្តាលស្តីពីការព្យាបាល ស្តារនីតិសម្បទា ការគ្រប់គ្រង និងថែទាំអ្នកញៀនគ្រឿងញៀននៅខេត្តតៃនិញប្រទេសវៀតណាម

កម្ពុជាចាត់មន្រ្តី៣០រូបទៅទទួលការបណ្តុះបណ្តាលស្តីពីការព្យាបាល ស្តារនីតិសម្បទា ការគ្រប់គ្រង និងថែទាំអ្នកញៀនគ្រឿងញៀននៅខេត្តតៃនិញប្រទេសវៀតណាម

រាជធានីភ្នំពេញ៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាបានចាត់មន្រ្តីជំនាញបច្ចេកទេសដែលកំពុងបម្រើការងារព្យាបាល ស្តារនិតិសម្បទាអ្នកញៀនគ្រឿងញៀនចំនួន៣០រូបទៅទទួលការបណ្តុះបណ្តាលស្តីពីការព្យាបាល ស្តារនីតិសម្បទា ការគ្រប់គ្រង និងថែទាំអ្នកញៀនគ្រឿងញៀនរយ:ពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី៤-ទី៩ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តតៃនិញ ប្រទេសវៀតណាម។ 

ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អបរំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹង ការងារបណ្តុះបណ្តាលនេះគឺកើតចេញពីស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទ្វេភាគីលើកទី១៨ រវាងកម្ពុជានិងវៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន ក្រសួងសន្តិសុខសាធារណ:វៀតណាមបានទទួលរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការព្យាបាល ស្តារនីតិសម្បទា ការគ្រប់គ្រង និងថែទាំអ្នកញៀនគ្រឿងញៀន ដើម្បីជួយពង្រឹងសមត្ថភាពការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា។






Post a Comment

Previous Post Next Post
Sponsored