ក្រុមការងារសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បន្តផ្តល់សៀវភៅចំនួន ៧៩៥ ច្បាប់

ក្រុមការងារសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បន្តផ្តល់សៀវភៅចំនួន ៧៩៥ ច្បាប់ ដល់រដ្ឋបាលខេត្តស្វាយរៀង និងខេត្តព្រៃវែង ។

នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ក្រុមការងារសៀវភៅដែលមាន ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារ បានបន្តផ្តល់សៀវភៅ ៖

  •  អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី
  • សម្តេច ហ៊ុន សែន ៣ យន្តការឈ្នះកូវីដ-១៩
  • ទឹកចិត្តអ្នកជួយសង្គ្រោះ
  • កូនប្រុសច្បងដ៏មានឥទ្ធិពល 

សរុបចំនួន ៣៤៥ ច្បាប់ ជូនរដ្ឋបាលខេត្តស្វាយរៀង, មន្ទីរអប់រំ យុវជន និងកីឡា, រដ្ឋបាលក្រុងស្រុក, សាកលវិទ្យាល័យ ស្វាយរៀង ព្រមទាំងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត ។

ឯកឧត្តម សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងលោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃ ហើយការរៀបចំចងក្រងជាសៀវភៅនេះ ពិតជាមានគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅបានសិក្សាឈ្វេងយល់ ឲ្យកាន់តែស៊ីជម្រៅអំពីការលះបង់ ស្នាដៃ និងសមិទ្ធផលធំៗរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តម ហ៊ុន ម៉ាណែត សម្រាប់ប្រទេសជាតិ និងប្រជាជន ។ 

នារសៀលថ្ងៃដដែល ក្រុមការងារសៀវភៅបានបន្តដំណើរទៅខេត្តព្រៃវែង និងបានផ្តល់សៀវភៅ ៖

  •  អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី
  • សម្តេច ហ៊ុន សែន ៣ យន្តការឈ្នះកូវីដ-១៩
  • ទឹកចិត្តអ្នកជួយសង្គ្រោះ
  • កូនប្រុសច្បងដ៏មានឥទ្ធិពល 

សរុបចំនួន ៤៥០ ច្បាប់ ជូនរដ្ឋបាលខេត្តព្រៃវែង, មន្ទីរអប់រំ យុវជន និងកីឡា, រដ្ឋបាលក្រុងស្រុក, សាកលវិទ្យាល័យ ជា ស៊ីម កំចាយមា, វិទ្យាស្ថាន ក្រុងអង្គរ, វិទ្យាស្ថាន ខេមរសាស្ត្រ ព្រមទាំងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត ។

ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង បានឲ្យដឹងថា តំណាងឲ្យ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រៅបំផុតចំពោះក្រុមការងារសៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" ដែលបានផ្តល់សៀវភៅប្រកបដោយខ្លឹមសារ និងអត្ថន័យដ៏មានតម្លៃសម្រាប់ប្រជាពលរដ្ឋ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់នូវប្រវត្តិសាស្ត្រពិត ។

 ឯកឧត្តមបានបន្តថា ចំណុច ឬខ្លឹមសារពិសេសៗក្នុងសៀវភៅទាំងនេះ គឺជាទុនមួយសម្រាប់ក្រុមការងារចុះមូលដ្ឋានយកទៅផ្សព្វផ្សាយនៅមូលដ្ឋាន ក៏ដូចជាការឆ្លើយតបទៅកាន់ក្រុមអគតិមួយចំនួន ដែលតែងតែបំភ្លៃការពិត ។

ឯកឧត្តម ពៅ សុខ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្តទាំងពីរ ដែលមានចំណាប់អារម្មណ៍ខ្លាំងលើការរៀបចំចងក្រងសៀវភៅទាំងនេះ និងមានការរៀបចំបែងចែកសៀវភៅតាមគោលដៅសំខាន់ៗ ដើម្បីឲ្យមានការសិក្សាឈ្វេងយល់កាន់តែទូលំទូលាយ ។





















Post a Comment

Previous Post Next Post
Sponsored