(ខេត្តព្រៃវែង): នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែមករា ឆ្នាំ២០២៣ នៅឃុំពាមមន្ទារ បានរៀបចំអបអរសាទរពិធីខួបអនុស្សាវរីយ៍ លើកទី៤៤ នៃទិវាជ័យជម្មះ ៧មករា ១៩៧៩- ៧មករា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ខេង សៅវិបុត្ត ប្រធានក្រុមការងារឃុំពាមមន្ទារ ដោយមានចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវ ទីប្រឹក្សា (ក្រសួងមហាផ្ទៃ-សម្តេចក្រឡាហោម), ឯកឧត្តម អនុប្រធានទី១, ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារស្រុក-ឃុំ, លោកអភិបាលរងស្រុកកំពង់ត្របែក ប្រធានក្រុមប្រឹក្សាឃុំ-ភូមិ ទាំង១១ រូមនឹងប្រជាពលរដ្ឋ សរុបប្រមាណ២៦៥នាក់។
លោក សំអុន សូនី អភិបាលរងស្រុកកំពង់ត្របែក បានអានសុន្ទកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីមីទ្ទីងរំឭកខួបលើកទី៤៤ នៃទិវាជ័យជម្មះ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៣)។
ជាមួយគ្នានោះដែរ ឯកឧត្តម ខេង សៅវិបុត្ត ប្រធានក្រុមការងារ បានមានមតិផ្តាំផ្ញើសួរសុខទុក្ខ និងបានអំពាវនាវចំពោះប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះ ក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំពាមមន្ទារ ទាំងអស់ដែរថា សូមបងប្អូនអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ឲ្យបានគ្រប់ៗគ្នា ។
ឯកឧត្តមក៏មានក្តីសង្ឃឹមយ៉ាងមុតមាំថា គណបក្សប្រជាជនកម្ពុជា នឹងបន្តទទួលបាននូវសំលេងគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅពេលខាងមុខនេះ ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍ ការរីកចម្រើនជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរ។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកពីគម្រោងសាងសង់ស្ពានឆ្លងព្រែកជីក ដែលនឹងចាប់ផ្តើមសាងសង់នៅពេលខាងមុខដ៏ខ្លីខាងមុខនេះ បន្ទាប់ពីបានចុះកិច្ចសន្យាជាមួយអ្នកម៉ៅការសាងសង់នាពេលថ្មីៗនេះ។
ក្នុងពិធីនេះដែរ ឯកឧត្តមប្រធានក្រុមការងារឃុំ បានឧបត្ថម្ភថវិកាដល់បងប្អូនដែលចូលរួមចំនួន២៦៥នាក់ ក្នុងម្នាក់ទទួលបាន ១០,០០០រៀល = ២,៦៥០,០០០រៀល
- ឧបត្ថម្ភក្រុមការងារចុះធ្វើបញ្ជីបច្ចុប្បន្នភាពសមាជិកបក្សទាំង ១១ភូមិ ចំនួន ៥,២០០,០០០រៀល
- បច្ច័យមរណសង្គ្រោះ ៥សព ក្នុងមួយសព ១០០,០០០រៀល=៥០០,០០០រៀល
- ឧបត្ថម្ភសឡា៥គ្រឿង= ៨០០,០០០រៀល
- ឧបត្ថម្ភប៉ុស្ត៍-ប្រជាការពារ ២៥០,០០០រៀល
- ចំណាយរៀបចំកម្មវិធី ៧១០,០០០រៀល រួមនឹងចំណាយផ្សេងៗ ចំនួន ១១,៣២០,០០០រៀល៕
Post a Comment