ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ផ្តល់អនុសាសន៍ដល់សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំសមា គមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដែលទើបបង្កើតថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបាន រឹងមាំ រួមទាំងកិច្ចសហការ និងទំនាក់ទំនងគ្នាល្អជាមួយគ្រប់ផ្នែកពាក់ពន្ធ័  ។ 

លោក សេង រាជសី បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី ថាសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន  គឺទើបតែបង្កើតឡើងថ្មី ដែលមានការទទួលស្គាល់ និងចុះបញ្ជីត្រឹមត្រូវតាមផ្លូវច្បាប់នៅក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន ហើយក្នុងឆ្នាំ២០២៣នេះ សមាគមមានគោលបំណងជួយធ្វើការបណ្តុះបណ្តាល និងពង្រឹងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានទូទៅ ជាពិសេសអ្នកសារព័ត៌មាន នៅតំបន់ជាយដែន កម្ពុជា ថៃ ហើយសមាគមមានទីស្នាក់ការកណ្តាល នៅក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ ។

លោក សេង រាជសី បានបញ្ជាក់ថា ជាជំហរ និងទិសដៅបន្តទៅពេលខាងមុខ សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន នឹងធ្វើការពង្រឹងពង្រីកទំនាក់ទំនងល្អក្នុងវិស័យសារព័ត៌មាន ជាមួយបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហការជាមួយគ្នាទៅវិញទៅមក។

 ថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ក៏បានគោរពស្នើសុំអនុសាសន៍ណែនាំមួយចំនួនពី ឯកឧត្តម រដ្ឋមន្រ្តី ដើម្បីដឹកយកមកអនុវត្តដឹកនាំតម្រង់ទិសការងារក្នុងអង្គភាពធ្វើយ៉ាងពង្រឹងកិច្ចការរបស់សមាគមអោយបានកាន់តែល្អប្រសើរ សម្រាប់ជាការចូលរួមចំណែកលើកកម្ពស់គុណភាព វិជ្ជាជីវៈ និងក្រមសីលធម៍របស់អ្នកសារព័ត៌មាន អោយបានកាន់តែល្អបន្តទៅមុខបន្ថែមទៀត។

ក្នុងជំនួបនោះ  លោក សេង រាជសី និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ក៏បាននាំយកនូវអំណោយជា អង្ករចំនួន ១តោន មីចំនួន ១០កេសធំ និងទឹកសុទ្ធ ៥០យួរ ដឹកនាំដោយលោក សេង រាជសី ប្រធានសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន រួមជាមួយ សមាជិក សមាជិកា នៃសមាគម ដេីម្បីយកប្រគល់ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន  ផងដែរ។

ក្នុងនោះផងដែរ លោកជំទាវ បណ្ឌិត មាស សុគន្ធ ជាមេធាវីរបស់សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានមានការ ឯកភាពពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី បានអនុញ្ញាតិឲ្យលោកជំទាវ ចូលបម្រេីរការងារ ជាមេធាវីស្ម័គ្រចិត្តរបស់ក្រសួងព័ត៌មាន ក្នុងការសម្របសម្រួល ស្តីពីបញ្ហារដែរបានប្រឈមមុខ ជាមួយក្រុមអ្នកសារព័ត៌មាន។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានជម្រុញនិងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សមា គមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដែលទើបបង្កើតថ្មី ត្រូវធ្វើយ៉ាងណាពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបាន រឹងមាំ មានកិច្ចសហការ និងទំនាក់ទំនងគ្នាល្អជាមួយគ្រប់ផ្នែកពាក់ពន្ធ័ ពិសេសបេសកម្មការងារ ព្រោះនៅក្នុងប្រទេសកម្ពុជា មានសមាគមសារព័ត៌មាន ជាង៥០ សមាគម តែឃើញមានតែ ៣ ទៅ៤ សមាគម ប៉ុណ្ណោះដែលសកម្ម ។ ដូច្នេះចាប់ពីឱកាសនេះទៅ សមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ត្រូវធ្វើកិច្ចការងារតាមអ្វីដែលបានបញ្ជាក់ក្នុងលក្ខ័ណការងាររបស់ខ្លួន សម្រាប់ចូលរួមជួយពង្រឹងគុណភាព និងសមត្ថភាពរបស់អ្នកសារព័ត៌មាន ពិសេសសមាជិក សមាជិការបស់ខ្លួន៕
































Post a Comment

Previous Post Next Post
Sponsored