Project Zero បានរកឃើញភាពងាយរងគ្រោះនៅក្នុងបន្ទះឈីប Exynos modem ដែលអាចអនុញ្ញាតឱ្យមានការលួចចូលពីចម្ងាយនៃទូរស័ព្ទដៃ

Project Zero របស់ Google បានរាយការណ៍ពីភាពងាយរងគ្រោះចំនួន ១៨ចំនុច នៅក្នុងបន្ទះឈីប Exynos modem របស់ Samsung ដែល ៤ចំនុចសំខាន់ៗ ត្រូវបានគេដឹងថាវាមានភាពងាយរងគ្រោះ ដែលអនុញ្ញាតឱ្យការប្រតិបត្តិការ Remote code execution ពីចម្ងាយតាមរយះអ៊ីនធឺណិតទៅកាន់ baseband របស់ទូរស័ព្ទ ដោយគ្រាន់តែដឹងនៅលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់គឺគ្រប់គ្រាន់ អ្នក​ប្រើ​ទោះទុក​ទូរស័ព្ទចោលក៏អាចចូលលួចបាន។

ភាពធ្ងន់ធ្ងរនៃភាពងាយរងគ្រោះទាំងនេះបាននាំឱ្យ Project Zero សម្រេចចិត្តមិនបង្ហាញព័ត៌មានលម្អិតអំពីភាពងាយរងគ្រោះតាមគោលការណ៍ចំណុចសំខាន់ៗខាងលើ ចាំ​ក្រុមហ៊ុនរកឃើញនៅវិធីទប់ស្កាត់បញ្ហានេះសិន ឥឡូវនេះទូរស័ព្ទត្រគោល Pixel របស់ Google ត្រូវបានចេញលក់ហើយ (លើកលែងតែ Pixel 6, 6 Pro, 6a ដែលមិនទាន់ទទួលបានការទប់ស្កាត់) Google ណែនាំឱ្យបិទការហៅតាមរយះ Wi-Fi និង VoLTE សម្រាប់រយះពេលនេះ ដែលនឹងកំពុងជួសជុលភាពងាយរងគ្រោះនេះ។

បន្ទះឈីបដែលរងផលប៉ះពាល់គឺ Exynos 850, Exynos 980, Exynos 1080, Exynos 1280, Exynos 2200, Exynos Modem 5123, Exynos Modem 5300, Exynos Auto T5123 ។

ប្រសិនបើអ្នកក្រឡេកមើលឈ្មោះមាកទូរស័ព្ទដែលរងផលប៉ះពាល់រួមមានក្រុមហ៊ុន :

  • Samsung: S22, M33, M13, M12, A71, A53, A33, A21, A13, A12, A04
  • Vivo: S16, S15, S6, X70, X60, X30
  • Google៖ Pixel 6, Pixel 7
  • កាសដាក់ត្រចៀក នាឡិកាឆ្លាតវៃដែលដំណើរការដោយបន្ទះឈីប Exynos W920។

ប្រភព៖ Project Zero, Samsung

Post a Comment

Previous Post Next Post
Sponsored