អតីតបុគ្គលិក Tesla និយាយថាបញ្ហា FSD គ្រោះថ្នាក់ជាច្រើនបណ្តាលមកពី Elon ដករ៉ាដាចេញដើម្បីកាត់បន្ថយការចំណាយ

 កាសែត Washington Post មានអត្ថបទវិភាគបញ្ហា Full Self-Driving (FSD) របស់ក្រុមហ៊ុន Tesla ជាមួយនឹងគ្រោះថ្នាក់ដ៏ញឹកញាប់ រហូតដល់ទីភ្នាក់ងារសុវត្ថិភាពផ្លូវហាយវេសហរដ្ឋអាមេរិក NHTSA បញ្ជាអោយប្រមូលមកវិញ(Recall) ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធី (Update Software )។

ក្រុមអ្នកកាសែតរបស់ Washington Post បានធ្វើបទសម្ភាសន៍ជាមួយអតីតបុគ្គលិកនិងសហការី  ដែលពួកគេបាននិយាយថាបញ្ហាដែលជាហេតុផលចម្បងគឺបណ្តាលមកពី Elon Musk សម្រេចចិត្តឈប់ប្រើប្រាស់ប្រព័ន្ធរ៉ាដា ដើម្បីកាត់បន្ថយការចំណាយ ប្តូរមកប្រើតែប្រព័ន្ទកាមេរ៉ាវិញ បណ្តាលឱ្យប្រព័ន្ធ FSD ចាប់វត្ថុជុំវិញរថយន្តបានមិនល្អគ្រប់គ្រាន់ ។

អត្ថប្រយោជន៍​របស់​រ៉ាដា​គឺ​វា​អាច​ចាប់​យក​វត្ថុ​ធំៗ ដូចជារថភ្លើងឬឡានដឹកទំនិញធំៗជាប់ជានិច្ច ទោះបីយើងមិនដឹងថាគឺជាអ្វីក៏ដោយ ប៉ុន្តែកាមើរ៉ា​ដែល​វាស់​ពន្លឺ​ដូច​កែវភ្នែកមើលឃើញ  (vision) រូបភាពត្រូវបានខួក្បាលម៉ាស៊ីនយកទៅវិភាគគិតជាមុនសិន ទើបបណ្តាលអោយមានកំហុសក្នុងការត្រួតពិនិត្យជាញឹកញាប់ (ដូចជា ករណីរត់ទៅបុករថយន្តសង្គ្រោះបន្ទាន់ដែលចតនៅលើចិញ្ចើមផ្លូវជាដើម ) អាការៈមួយទៀតគឺ(Phantom braking)នៅសុខៗរថយន្តក៏បន្ថយល្បឿនដោយខ្លួនឯងដោយពុំមានឧបសគ្គអ្វីនៅជុំវិញរថយន្តសោះ ។

ប្រសិនបើអ្នកក្រឡេកទៅមើលស្ថិតិ Tesla វិញបានទទួលការត្អូញត្អែរជាច្រើនអំពីគ្រោះថ្នាក់ FSD រួមទាំង (Phantom braking) បន្ទាប់ពីការអាប់ដេត FSD ដែលប្តូរទៅជាកាមេរ៉ាតែប៉ុណ្ណោះ អ្នកជំនាញ NHTSA ជឿថា នេះបណ្តាលមកពីការកាត់ផ្តាច់រ៉ាដា ដោយសារតែរ៉ាដាអាចចាប់វត្ថុក្នុងចម្ងាយឆ្ងាយបានល្អប្រសើរជាង វាត្រូវបានចាត់ទុកថាជាស្រទាប់ជំនួយមួយទៀតដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃកាមេរ៉ា។

ក្រៅពីរឿងការកាត់រ៉ាដាដើម្បីកាត់បន្ថយការចំណាយហើយនោះ ដំណើរការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Tesla ក៏នៅមានបញ្ហាផងដែរ ដោយសារតែវិធីសាស្រ្តដឹកនាំរបស់ Elon Musk គឺដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ទបច្ចេកវិទ្យា ម៉្យាងវិញទៀត Elon ឧស្សាហ៍បង្ហោះផ្សព្វផ្សាយពាណិជ្ជកម្មថាគាត់ធ្វើជិតបានសម្រេចហើយ ទោះបីជាការងារពិតវាមិនរីកចម្រើនច្រើនក៏ដោយ លើសពីនេះវប្បធម៌រៀបចំរបស់Elon "គឺ Elonជាធំ" បណ្តាលឱ្យបុគ្គលិកដែលហ៊ានតវ៉ាឈ្លោះប្រកែកនោះត្រូវបានគេបណ្តេញចេញ។

វិធីសាស្ត្រកាធ្វើការរបស់ Elon នៅតែព្យាយាមរួបរួមក្រុមវិស្វករកំពូលៗអោយធ្វើការងារធ្ងន់ ហើយគាត់ជាអ្នកត្រួតពិនិត្យសូបហ្វែ(Software)វើសិនចុងក្រោយដោយខ្លួនឯង ហើយធ្វើការកែប្រែ (fix-it requests) រួចផ្ញើត្រឡប់ទៅក្រុមវិស្វករវិញ វិធីសាស្រ្តនេះអាចជួយឱ្យប្រព័ន្ធមើលឃើញវឌ្ឍនភាពរបស់វា ប៉ុន្តែពិតប្រាកដវាជាបំណះដោតការលេចធ្លាយដោយគ្មានយុទ្ធសាស្ត្រជារូបភាពជាក់ស្តែង ផ្ទុយពីវិធីសាស្រ្តរបស់គូរប្រកួតប្រជែងគឺ Waymo ដែលមានវិធីការសាកល្បងសុវត្ថិភាពយ៉ាងម៉ត់ចត់ជាង ដែលមិននិយាយពីបច្ចេកវិទ្យា Sensor ដែលប្រើទាំង radar/lidar ភ្ជាប់គូរជាមួយកាមេរ៉ាផង ។

គំរូមួយដែលបង្ហាញពីបញ្ហារបស់ Tesla គឺនៅឆ្នាំ២០២១ មានយូធូបបឺម្នាក់គាត់មានឆានែលឈ្មោះ Tesla Raj បានធ្វើកាសាកល្បងយករថយន្ត Tesla បើកបរបញ្ជាសាកល្បងនៅលើផ្លូវកោង ដែលកាច់ទៅកាច់មកនៅក្នុងទីក្រុងដ៏ល្បីល្បាញនៃសាន់ហ្វ្រាន់ស៊ីស្កូ( San Francisco) ឃើញថារថយន្ត Tesla គឺមានបញ្ហា ។ បញ្ហាដូចនៅក្នុងឃ្លិបវីឌីអូខាងក្រោមនេះធ្វើអោយវិស្វកររបស់ Tesla ចេញមកធ្វើកាកែប្រែដោយបង្កើត​របាំង​មើល​មិន​ឃើញ ដើម្បី​ការពារ​រថយន្ត​មិន​ឲ្យ​បុកនៅពេលមាន​ផ្លូវ​កោង Lombard Streetfamous ។


អតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ម្នាក់បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ការធ្វើតាមទង្វើកាបញ្ជារបស់ Elon គឺដូចជាត្រូវសត្វខ្លាដេញ ហើយ​មនុស្ស​ដែល​ត្រូវ​ខ្លា​ដេញនោះ​គ្មានផ្លូវលើកឡើងនៅដំណោះ​ស្រាយ​ល្អៗ ក្នុងរយៈពេលអោយវែងទៅអនាគតនោះទេ ។

ការដែល Elon ងាកទៅចាប់អារម្មណ៍ Twitter ធ្វើអោយគាត់មិនសូវចាប់អារម្មណ៍ទៅលើ Teslaដែរ ។ វិស្វករ Tesla ជាច្រើនត្រូវបានប្តូរទៅ Twitter ជំនួសវិញ ដោយធ្វើឱ្យដំណើរការអភិវឌ្ឍន៍យឺត ។ ការអាប់ដេតដែលធ្លាប់ត្រូវបានចេញផ្សាយរៀងរាល់ពីរសប្តាហ៍ ពង្រីកពេលវេលាឱ្យក្លាយជាមួយខែជំនួសវិញ បុគ្គលិកមួយចំនួនបានជ្រើសរើសលាឈប់មកនៅជាមួយ Waymo វិញពីព្រោះ "យ៉ាងហោចណាស់ ពួកគេមិនចាំបាច់ព្រួយបារម្ភថាតើរថយន្តក្រុងពិតជាឈប់នៅចំណតឬអត់" ។

អតិថិជនដែលបានបង់ប្រាក់ ១៥០០០ ដុល្លារសម្រាប់ប្រព័ន្ធ FSD មានការខកចិត្តដែល Tesla មិនអាចផ្តល់ឱ្យនូវអ្វីដែល Elon បានសន្យា។ ម្ចាស់រថយន្តម៉ូដែល Y ម្នាក់បាននិយាយថាអ្នកទិញ FSD រំពឹងថារថយន្តរបស់ខ្លួនគឺអាចធ្វើជាតាក់ស៊ីយន្តបានទៅហើយ  robotaxi  ប៉ុន្តែការពិតមិនបានដូចក្តីរំពឹងនោះទេ ។

ប្រពភ : The Washington Post

Post a Comment

Previous Post Next Post
Sponsored